ឡុតក៏ចេញទៅប្រាប់ពួកកូនប្រសាប្រុសរបស់គាត់ដែលនឹងយកកូនស្រីគាត់ថា៖ “ចូរក្រោកឡើងចេញពីកន្លែងនេះទៅ ដ្បិតព្រះយេហូវ៉ានឹងបំផ្លាញទីក្រុងនេះហើយ”។ ប៉ុន្តែក្នុងភ្នែករបស់ពួកកូនប្រសាប្រុសរបស់គាត់ ហាក់ដូចជាគាត់និយាយលេង។
លោកុប្បត្តិ 19:15 - ព្រះគម្ពីរខ្មែរសាកល លុះអរុណរះឡើង ពួកទូតសួគ៌ក៏តឿនឡុតថា៖ “ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកដែលនៅទីនេះចេញទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះព្រលឹមស្រាងៗ ទេវតាក៏បង្ខំឡុតថា៖ «ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកចេញទៅ ក្រែងអ្នកត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលភ្លឺស្រាងៗទេវតានាំគ្នាបង្ខំលោកឡុតថា៖ «ចូរក្រោកឡើង នាំប្រពន្ធ និងកូនស្រីទាំងពីររបស់លោកដែលនៅជាមួយចេញទៅ កុំឲ្យវិនាសព្រោះតែអំពើទុច្ចរិតរបស់ក្រុងនេះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះពេលភ្លឺឡើង នោះទេវតាបង្ខំឡុតថា ចូរក្រោកឡើង យកប្រពន្ធ ហើយនឹងកូនស្រីទាំង២នាក់ដែលនៅឯណេះទៅ ក្រែងឯងត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ អាល់គីតាប ពេលភ្លឺស្រាងៗ ម៉ាឡាអ៊ីកាត់នាំគ្នាបង្ខំឡូតថា៖ «ចូរក្រោកឡើង នាំប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកដែលនៅជាមួយចេញទៅ កុំឲ្យវិនាស ព្រោះតែអំពើទុច្ចរិតរបស់ក្រុងនេះឡើយ»។ |
ឡុតក៏ចេញទៅប្រាប់ពួកកូនប្រសាប្រុសរបស់គាត់ដែលនឹងយកកូនស្រីគាត់ថា៖ “ចូរក្រោកឡើងចេញពីកន្លែងនេះទៅ ដ្បិតព្រះយេហូវ៉ានឹងបំផ្លាញទីក្រុងនេះហើយ”។ ប៉ុន្តែក្នុងភ្នែករបស់ពួកកូនប្រសាប្រុសរបស់គាត់ ហាក់ដូចជាគាត់និយាយលេង។
ប៉ុន្តែឡុតបានបង្អែបង្អង់ នោះពួកទូតសួគ៌ក៏ចាប់ដៃរបស់គាត់ ព្រមទាំងដៃរបស់ប្រពន្ធគាត់ និងដៃរបស់កូនស្រីទាំងពីរ ហើយដោយសារតែព្រះហឫទ័យអាណិតអាសូររបស់ព្រះយេហូវ៉ាដល់គាត់ ពួកគេក៏នាំគាត់ចេញទៅ ហើយដាក់គាត់នៅខាងក្រៅទីក្រុង។
កាលទូតសួគ៌ទាំងនោះបាននាំពួកគេមកខាងក្រៅ ទូតសួគ៌មួយរូបក៏និយាយថា៖ “ចូររត់គេចឲ្យរួចជីវិតទៅ! កុំមើលក្រោយ ហើយកុំឈប់នៅកន្លែងណាមួយក្នុងវាលទំនាបឡើយ។ ចូររត់គេចទៅតំបន់ភ្នំទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញ!”។
ចូរប្រញាប់រត់គេចទៅទីនោះទៅ ដ្បិតយើងមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកទៅដល់ទីនោះសិន”។ ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថា សូអារ។
ព្រះអង្គនឹងតបសងដល់ពួកគេតាមអំពើទុច្ចរិតរបស់ពួកគេ ហើយបំផ្លាញជីវិតពួកគេ ដោយសារតែការអាក្រក់របស់ពួកគេ; ព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង នឹងបំផ្លាញជីវិតពួកគេ!៕
ដ្បិតព្រះអង្គមានបន្ទូលថា៖ “ក្នុងវេលានៃការសន្ដោស យើងបានស្ដាប់អ្នក; ក្នុងថ្ងៃនៃសេចក្ដីសង្គ្រោះ យើងបានជួយអ្នក”។ មើល៍! ឥឡូវនេះជាវេលានៃការសន្ដោស; មើល៍! ឥឡូវនេះជាថ្ងៃនៃសេចក្ដីសង្គ្រោះ។
បន្ទាប់មក ខ្ញុំឮសំឡេងមួយទៀតពីលើមេឃ ពោលថា៖ “ប្រជារាស្ត្ររបស់យើងអើយ ចូរចេញពីនាងមក ដើម្បីកុំឲ្យអ្នករាល់គ្នាបានចូលរួមក្នុងបាបទាំងឡាយរបស់នាង ហើយកុំឲ្យអ្នករាល់គ្នាបានជួបគ្រោះកាចរបស់នាងឡើយ