បន្ទាប់មក ពួកទូតសួគ៌ក៏វាយពួកមនុស្សដែលនៅមាត់ទ្វារផ្ទះដោយភាពងងឹតភ្នែកទាំងក្មេងទាំងចាស់ ដូច្នេះពួកគេនឿយណាយនឹងរកមាត់ទ្វារ។
លោកុប្បត្តិ 19:12 - ព្រះគម្ពីរខ្មែរសាកល ពួកទូតសួគ៌និយាយនឹងឡុតថា៖ “តើមានអ្នកណាទៀតនៅទីនេះជាមួយអ្នក? ចូរនាំកូនប្រសាប្រុស កូនប្រុស និងកូនស្រីរបស់អ្នក ព្រមទាំងអស់អ្នកដែលនៅជាមួយអ្នកក្នុងទីក្រុងនេះ ចេញពីកន្លែងនេះទៅ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ទេវតាពោលទៅឡុតថា៖ «តើមានអ្នកណាទៀតនៅទីនេះឬទេ? បើមានកូនប្រសា កូនប្រុស កូនស្រី ឬបងប្អូនណារបស់អ្នកដែលនៅក្នុងក្រុងនេះ ចូរនាំគ្នាចេញពីកន្លែងនេះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាពោលទៅលោកឡុតថា៖ «តើមាននរណាខ្លះនៅជាមួយលោក? បើមានកូនប្រសា កូនប្រុស កូនស្រី និងមានអ្វីទៀតជាកម្មសិទ្ធិរបស់លោកនៅក្នុងក្រុង ចូរនាំចេញពីកន្លែងនេះទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទេវតាសួរឡុតថា តើឯងមានអ្នកណាទៀត នៅទីនេះឬទេ ទោះបើកូនប្រសា ឬកូនប្រុសកូនស្រីឯងក្តី ចូរនាំពួកឯងទាំងអស់ចេញពីទីក្រុងនេះទៅ អាល់គីតាប ម៉ាឡាអ៊ីកាត់ពោលទៅឡូតថា៖ «តើមាននរណាខ្លះនៅជាមួយអ្នក? បើមានកូនប្រសារ កូនប្រុស កូនស្រី និងមានអ្វីទៀតជាកម្មសិទ្ធិរបស់អ្នកនៅក្នុងក្រុង ចូរនាំចេញពីកន្លែងនេះទៅ |
បន្ទាប់មក ពួកទូតសួគ៌ក៏វាយពួកមនុស្សដែលនៅមាត់ទ្វារផ្ទះដោយភាពងងឹតភ្នែកទាំងក្មេងទាំងចាស់ ដូច្នេះពួកគេនឿយណាយនឹងរកមាត់ទ្វារ។
ដ្បិតយើងនឹងបំផ្លាញកន្លែងនេះ ពីព្រោះសម្រែករបស់ទីក្រុងនេះឮយ៉ាងខ្លាំងនៅចំពោះព្រះយេហូវ៉ា ដូច្នេះព្រះយេហូវ៉ាបានចាត់យើងឲ្យមកបំផ្លាញវា”។
ឡុតក៏ចេញទៅប្រាប់ពួកកូនប្រសាប្រុសរបស់គាត់ដែលនឹងយកកូនស្រីគាត់ថា៖ “ចូរក្រោកឡើងចេញពីកន្លែងនេះទៅ ដ្បិតព្រះយេហូវ៉ានឹងបំផ្លាញទីក្រុងនេះហើយ”។ ប៉ុន្តែក្នុងភ្នែករបស់ពួកកូនប្រសាប្រុសរបស់គាត់ ហាក់ដូចជាគាត់និយាយលេង។
កាលទូតសួគ៌ទាំងនោះបាននាំពួកគេមកខាងក្រៅ ទូតសួគ៌មួយរូបក៏និយាយថា៖ “ចូររត់គេចឲ្យរួចជីវិតទៅ! កុំមើលក្រោយ ហើយកុំឈប់នៅកន្លែងណាមួយក្នុងវាលទំនាបឡើយ។ ចូររត់គេចទៅតំបន់ភ្នំទៅ ក្រែងលោអ្នកត្រូវបានបំផ្លាញ!”។
ចូរប្រញាប់រត់គេចទៅទីនោះទៅ ដ្បិតយើងមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកទៅដល់ទីនោះសិន”។ ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថា សូអារ។
បន្ទាប់មក ព្រះយេហូវ៉ាមានបន្ទូលនឹងណូអេថា៖ “ចូរអ្នក និងអ្នកផ្ទះទាំងអស់របស់អ្នកចូលទៅក្នុងទូកធំ ដ្បិតយើងឃើញថា ក្នុងជំនាន់នេះ មានតែអ្នកទេ ដែលសុចរិតនៅចំពោះយើង។
ហើយប្រសិនបើព្រះអង្គបានស្រោចស្រង់ឡុតដែលជាមនុស្សសុចរិត ដែលតែងតែព្រួយចិត្តដោយព្រោះអំពើល្មោភកាមរបស់ពួកឥតច្បាប់
នោះព្រះអម្ចាស់ទ្រង់ជ្រាបថា ត្រូវស្រោចស្រង់មនុស្សមានជំនឿស៊ប់ចេញពីការល្បួងយ៉ាងដូចម្ដេច និងត្រូវឃុំឃាំងមនុស្សទុច្ចរិតក្នុងទណ្ឌកម្ម រហូតដល់ថ្ងៃនៃការជំនុំជម្រះយ៉ាងដូចម្ដេច
បន្ទាប់មក ខ្ញុំឮសំឡេងមួយទៀតពីលើមេឃ ពោលថា៖ “ប្រជារាស្ត្ររបស់យើងអើយ ចូរចេញពីនាងមក ដើម្បីកុំឲ្យអ្នករាល់គ្នាបានចូលរួមក្នុងបាបទាំងឡាយរបស់នាង ហើយកុំឲ្យអ្នករាល់គ្នាបានជួបគ្រោះកាចរបស់នាងឡើយ