ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 18:26 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ប្រសិនបើ​នៅក្នុង​សូដុម យើង​រកឃើញ​មនុស្ស​សុចរិត​ហាសិប​នាក់​ក្នុង​ទីក្រុង​នោះ យើង​នឹង​លើកលែងទោស​ឲ្យ​កន្លែង​នោះ​ទាំងមូល ដោយយល់ដល់​ពួកគេ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើង​រក​ឃើញ​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅ​ទី​ក្រុង​សូដុម យើង​នឹង​ប្រណី​ដល់​ទី​នោះ​ទាំង​មូល ដោយ​យល់​ដល់​ពួក‌គេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​ហា‌សិប​នាក់​រស់​នៅ​ក្នុង​ក្រុង​សូដុម យើង​នឹង​លើក‌លែង​ទោស​ឲ្យ​អ្នក​ក្រុង​ទាំង​មូល ដោយ​យោគ‌យល់​ដល់​មនុស្ស​សុចរិត​ទាំង​នោះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា បើ​អញ​ឃើញ​មាន​មនុស្ស​សុចរិត​៥០​នាក់​នៅ​ក្នុង​ទី​ក្រុង​សូដុំម នោះ​អញ​នឹង​ប្រណី​ដល់​ទី​នោះ ដោយ​យល់​ដល់​គេ​វិញ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​ហាសិប​នាក់ រស់​នៅ​ក្នុង​ក្រុង​សូដុម យើង​នឹង​លើក​លែង​ទោស​ឲ្យ​អ្នក​ក្រុង​ទាំង​មូល ដោយ​យោគ​យល់​ដល់​មនុស្ស​សុចរិត​ទាំង​នោះ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 18:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “តើ​យើង​ត្រូវ​លាក់​នឹង​អ័ប្រាហាំ​នូវ​អ្វីដែល​យើង​នឹង​ធ្វើ​ឬ​?


អ៊ីស្រាអែល​អើយ ទោះបីជា​ប្រជាជន​របស់អ្នក​មាន​ច្រើន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ​ក៏ដោយ ក៏​មាន​សំណល់​នៃ​ពួកគេ​តែបន្តិចប៉ុណ្ណោះ​ដែល​នឹង​ត្រឡប់មកវិញ​។ ការបំផ្លាញ​ត្រូវបាន​កំណត់​ហើយ ទាំង​ជន់លិច​ដោយ​សេចក្ដីយុត្តិធម៌​ផង


នៅ​ថ្ងៃ​នោះ អ៊ីស្រាអែល​នឹង​ទៅជា​ទីបី​ជាមួយ​អេហ្ស៊ីប និង​អាស្ស៊ីរី គឺជា​ពរ​នៅកណ្ដាល​ផែនដី​;


ទោះបីជា​មានសល់​មួយភាគដប់​នៅក្នុង​ទឹកដីនោះ​ក៏ដោយ ក៏​វា​នឹង​ត្រូវបាន​ដុតចោល​ទៀត​ដែរ គឺ​ដូច​ដើមឈើទាល និង​ដើមអូក​ដែល​មានសល់​ដង្គត់​នៅពេល​ត្រូវបាន​កាប់រំលំ​ហើយ​។ គឺ​ពូជពង្ស​វិសុទ្ធ​ហើយ ជា​ដង្គត់​នោះ​ឯង”៕


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ដូចដែល​គេ​រកបាន​ស្រាទំពាំងបាយជូរថ្មី​ក្នុង​ចង្កោមទំពាំងបាយជូរ​មួយ ហើយ​ពោលថា​: ‘កុំ​បំផ្លាញ​វា​ឡើយ ពីព្រោះ​មាន​ពរ​នៅក្នុង​វា’ យ៉ាងណា យើង​ក៏​ធ្វើ​យ៉ាងនោះដែរ ដោយយល់ដល់​អ្នកបម្រើ​របស់យើង ដើម្បីកុំឲ្យ​បំផ្លាញ​ទាំងអស់​ឡើយ​។


ប្រសិនបើ​ថ្ងៃ​ទាំងនោះ​មិន​ត្រូវបាន​បន្ថយ​ទេ គ្មាន​មនុស្ស​ណាម្នាក់​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ​ដោយយោគយល់​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ថ្ងៃ​ទាំងនោះ​នឹង​ត្រូវបាន​បន្ថយ​។