ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់នៅក្នុងទីក្រុងនោះ តើព្រះអង្គនឹងបំផ្លាញ ហើយមិនលើកលែងទោសឲ្យកន្លែងនោះដោយយល់ដល់មនុស្សសុចរិតហាសិបនាក់ដែលនៅក្នុងទីក្រុងនោះទេឬ?
លោកុប្បត្តិ 18:23 - ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំក៏ចូលទៅជិត ទូលសួរថា៖ “តើព្រះអង្គនឹងបំផ្លាញមនុស្សសុចរិតជាមួយមនុស្សអាក្រក់មែនឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកអ័ប្រាហាំចូលទៅជិត ហើយទូលថា៖ «តើព្រះអង្គនឹងបំផ្លាញមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំចូលទៅជិតព្រះអង្គ ហើយទូលថា៖ «តើព្រះអង្គនឹងធ្វើឲ្យមនុស្សសុចរិតបាត់បង់ជីវិត រួមជាមួយមនុស្សទុច្ចរិតមែនឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំក៏ចូលទៅជិតទូលសួរថា តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ផងដែរឬអី អាល់គីតាប អ៊ីព្រហ៊ីមចូលទៅជិតអុលឡោះ ហើយបានសួរថា៖ «តើអុលឡោះនឹងធ្វើឲ្យមនុស្សសុចរិតបាត់បង់ជីវិត រួមជាមួយមនុស្សទុច្ចរិតមែនឬ? |
ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់នៅក្នុងទីក្រុងនោះ តើព្រះអង្គនឹងបំផ្លាញ ហើយមិនលើកលែងទោសឲ្យកន្លែងនោះដោយយល់ដល់មនុស្សសុចរិតហាសិបនាក់ដែលនៅក្នុងទីក្រុងនោះទេឬ?
សូមឲ្យការនេះនៅឆ្ងាយពីព្រះអង្គ ដែលព្រះអង្គប្រព្រឹត្តដូច្នោះដើម្បីសម្លាប់មនុស្សសុចរិតជាមួយមនុស្សអាក្រក់! បើធ្វើដូច្នោះ មនុស្សសុចរិតក៏បានដូចជាមនុស្សអាក្រក់ដែរ! សូមឲ្យការនេះនៅឆ្ងាយពីព្រះអង្គ! តើព្រះអង្គដែលជំនុំជម្រះផែនដីទាំងមូលនឹងមិនអនុវត្តសេចក្ដីយុត្តិធម៌ទេឬ?”។
រីឯអ័ប៊ីម្ម៉ាឡិចមិនបានចូលទៅជិតសារ៉ាទេ ដូច្នេះទ្រង់ទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំអើយ តើព្រះអង្គនឹងសម្លាប់ប្រជាជាតិមួយ ទោះបីជាប្រជាជាតិនោះគ្មានទោសក៏ដោយឬ?
រីឯទូលបង្គំវិញ ការដែលចូលទៅជិតព្រះ គឺជាការល្អសម្រាប់ទូលបង្គំ; ទូលបង្គំបានយកព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាជាជម្រករបស់ទូលបង្គំ ដើម្បីប្រកាសអស់ទាំងកិច្ចការរបស់ព្រះអង្គ៕
ហើយដោយចិត្តរបស់យើងត្រូវបានប្រោះសម្អាតដោយឈាម ពីសតិសម្បជញ្ញៈសៅហ្មង ព្រមទាំងរូបកាយត្រូវបានលាងដោយទឹកបរិសុទ្ធ ដូច្នេះចូរឲ្យយើងចូលទៅជិតដោយចិត្តពិតត្រង់ និងដោយជំនឿដែលជឿអស់ពីចិត្ត។
ដូច្នេះ ចូរសារភាពបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីត្រូវបានប្រោសឲ្យជា។ សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតមានឫទ្ធិខ្លាំង នៅពេលចេញឥទ្ធិពល។
អេលីយ៉ាជាមនុស្សដូចយើង ប៉ុន្តែលោកបានអធិស្ឋានទូលសុំកុំឲ្យបង្អុរភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។