Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 20:4 - ព្រះគម្ពីរខ្មែរសាកល

4 រីឯ​អ័ប៊ីម្ម៉ាឡិច​មិន​បាន​ចូលទៅជិត​សារ៉ា​ទេ ដូច្នេះ​ទ្រង់​ទូលថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​ព្រះអង្គ​នឹង​សម្លាប់​ប្រជាជាតិ​មួយ ទោះបីជា​ប្រជាជាតិនោះ​គ្មានទោស​ក៏ដោយ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​មិន​បាន​ចូល​ទៅ​ជិត​លោក​ស្រី​សារ៉ា​ទេ។ ស្ដេច​ទូល​សួរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​សាសន៍​មួយដែល​គ្មាន​ទោស​ដែរ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ពុំ​ទាន់​បាន​ប៉ះ‌ពាល់​លោក​ស្រី​សារ៉ា​នៅ​ឡើយ​ទេ ស្ដេច​ទូល​វិញ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជាតិ​មួយ ទោះ​បី​ជាតិ​នោះ​សុចរិត​ក៏​ដោយ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​អ័ប៊ី‌ម៉្មា‌ឡិច​មិន​បាន​ចូល​ទៅ​ជិត​សារ៉ា​សោះ ក៏​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​បំផ្លាញ​ទាំង​នគរ​សុចរិត​ដែរ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ស្តេច​អប៊ីម៉ា‌ឡិច​ពុំ​ទាន់​បាន​ប៉ះ​ពាល់​សារ៉ា​នៅ​ឡើយ​ទេ ស្តេច​មាន​ប្រសាសន៍​វិញ​ថា៖ «អុលឡោះ‌ជាអម្ចាស់ តើ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជាតិ​មួយ ទោះ​បី​ជាតិ​នោះ​សុចរិត​ក៏​ដោយ​ឬ?

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 20:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះយេហូវ៉ា​បាន​បង្អុរ​ស្ពាន់ធ័រ និង​ភ្លើង​ទៅលើ​សូដុម និង​កូម៉ូរ៉ា គឺវា​ចុះមកពី​ព្រះយេហូវ៉ា ពី​លើមេឃ​។


តើ​គាត់​មិន​បាន​ប្រាប់​ទូលបង្គំ​ថា​: ‘នាង​ជា​ប្អូនស្រី​របស់ខ្ញុំ’ ទេ​ឬ​? ហើយ​ខ្លួន​នាង​ក៏​និយាយ​ដែរ​ថា​: ‘គាត់​ជា​បងប្រុស​របស់ខ្ញុំ’។ ទូលបង្គំ​បាន​ធ្វើ​ការនេះ​ដោយ​ចិត្ត​បរិសុទ្ធ និង​ដោយ​ដៃ​ឥតទោស​ទេ”។


ព្រះ​មានបន្ទូល​នឹង​ទ្រង់​ក្នុង​សុបិន​ថា​៖ “មែន យើង​ដឹង​ហើយ​ថា​អ្នក​បាន​ធ្វើ​ការនេះ​ដោយ​ចិត្ត​បរិសុទ្ធ ដូច្នេះ​យើង​បាន​ឃាត់​អ្នក​មិន​ឲ្យ​ប្រព្រឹត្តបាប​ទាស់នឹង​យើង​។ ហេតុនេះហើយបានជា​យើង​មិន​បាន​ឲ្យ​អ្នក​ប៉ះពាល់​នាង​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម