ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 16:16 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​ហាការ​បង្កើត​អ៊ីសម៉ាអែល​ឲ្យ​អាប់រ៉ាម អាប់រ៉ាម​មាន​អាយុ​ប៉ែតសិបប្រាំមួយ​ឆ្នាំ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​នាង​ហាការ​បង្កើត​អ៊ីស‌ម៉ា‌អែល​ឲ្យ​លោក​អាប់​រ៉ាម លោក​អាប់‌រ៉ាម​មាន​អាយុ​ប៉ែត​សិប​ប្រាំមួយ​ឆ្នាំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ដែល​នាង​ហាការ​បង្កើត​អ៊ីស្មា‌អែល​ជូន​លោក​នោះ លោក​អាប់រ៉ាម​មាន​អាយុ​ប៉ែត‌សិប​ប្រាំ​មួយ​ឆ្នាំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​ដែល​ហាការ​បាន​បង្កើត​អ៊ីស‌ម៉ាអែល នោះ​អាប់រ៉ាម​គាត់​អាយុ​បាន​៨៦​ឆ្នាំ​ហើយ។

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​ដែល​ហាជើរ​បង្កើត​អ៊ីស្មា‌អែល​ជូន​គាត់​នោះ អ៊ីប្រាំ​មាន​អាយុ​ប៉ែត​សិប​ប្រាំ​មួយ​ឆ្នាំ​ហើយ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 16:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អាប់រ៉ាម​ក៏​ចេញដំណើរទៅ ដូចដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​នឹង​គាត់ ហើយ​ឡុត​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ អាប់រ៉ាម​មាន​អាយុ​ចិតសិបប្រាំ​ឆ្នាំ ពេល​គាត់​ចាកចេញ​ពី​ហារ៉ាន​។


ហាការ​ក៏​បង្កើត​បាន​កូនប្រុស​ម្នាក់​ឲ្យ​អាប់រ៉ាម ហើយ​អាប់រ៉ាម​ដាក់ឈ្មោះ​កូនប្រុស​របស់គាត់​ដែល​ហាការ​បាន​បង្កើត​នោះ​ថា អ៊ីសម៉ាអែល​។


ដូច្នេះ ក្រោយពី​អាប់រ៉ាម​បាន​រស់នៅ​ក្នុង​ដែនដី​កាណាន​ដប់​ឆ្នាំ​ហើយ សារ៉ាយ​ប្រពន្ធ​របស់​អាប់រ៉ាម​បាន​យក​ហាការ​ជនជាតិអេហ្ស៊ីប​ដែលជា​បាវបម្រើស្រី​របស់ខ្លួន​មក ហើយ​ប្រគល់​នាង​ទៅ​អាប់រ៉ាម​ជា​ប្ដី​របស់ខ្លួន​ឲ្យ​ធ្វើជា​ប្រពន្ធ​របស់​គាត់​។


លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


រីឯ​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់​មាន​អាយុ​ដប់បី​ឆ្នាំ ពេល​គាត់​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់គាត់​។


កាល​អ៊ីសាក​កូនប្រុស​របស់គាត់​កើតមក​ដល់​គាត់ អ័ប្រាហាំ​មាន​អាយុ​មួយរយ​ឆ្នាំ​ហើយ​។


នេះ​ជា​អាយុ​នៃ​ជីវិត​របស់​អ៊ីសម៉ាអែល គឺ​មួយរយសាមសិបប្រាំពីរ​ឆ្នាំ​។ គាត់​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​។