ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “មើល៍! នាងមានផ្ទៃពោះ ហើយនាងនឹងសម្រាលបានកូនប្រុសម្នាក់។ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮអំពីទុក្ខវេទនារបស់នាងហើយ។
លោកុប្បត្តិ 16:15 - ព្រះគម្ពីរខ្មែរសាកល ហាការក៏បង្កើតបានកូនប្រុសម្នាក់ឲ្យអាប់រ៉ាម ហើយអាប់រ៉ាមដាក់ឈ្មោះកូនប្រុសរបស់គាត់ដែលហាការបានបង្កើតនោះថា អ៊ីសម៉ាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងហាការបានបង្កើតកូនប្រុសមួយឲ្យលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលហាការបង្កើតនោះថា "អ៊ីសម៉ាអែល"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងហាការសម្រាលបានកូនប្រុសមួយជូនលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលនាងហាការបានបង្កើតជូនលោកនោះថា “អ៊ីស្មាអែល”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហាការក៏បង្កើតកូនប្រុស១ឲ្យអាប់រ៉ាម ហើយអាប់រ៉ាមឲ្យកូនដែលហាការបង្កើតនោះឈ្មោះ អ៊ីសម៉ាអែល អាល់គីតាប ហាជើរសំរាលបានកូនប្រុសមួយជូនអ៊ីប្រាំ ហើយអ៊ីប្រាំដាក់ឈ្មោះកូនដែលហាជើរបានបង្កើតជូនគាត់នោះថា “អ៊ីស្មាអែល”។ |
ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “មើល៍! នាងមានផ្ទៃពោះ ហើយនាងនឹងសម្រាលបានកូនប្រុសម្នាក់។ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮអំពីទុក្ខវេទនារបស់នាងហើយ។
ដោយហេតុនេះ គេដាក់ឈ្មោះអណ្ដូងនោះថា បៀរ-ឡាហាយ-រយ មើល៍! អណ្ដូងនោះនៅចន្លោះកាដេស និងបេរេឌ។
ចំណែកឯអ៊ីសម៉ាអែលវិញ យើងបានឮអ្នកហើយ មើល៍! យើងបានឲ្យពរវា ហើយធ្វើឲ្យវាបង្កើតកូន ក៏នឹងបង្កើនចំនួនវាយ៉ាងច្រើនក្រៃលែងផង! វានឹងផ្ដល់កំណើតមេដឹកនាំដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិដ៏ធំមួយ។
នេះជាវង្សត្រកូលរបស់អ៊ីសម៉ាអែលកូនប្រុសអ័ប្រាហាំ ដែលហាការជនជាតិអេហ្ស៊ីបជាបាវបម្រើស្រីរបស់សារ៉ា បានបង្កើតឲ្យអ័ប្រាហាំ:
អ៊ីសាក និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ ក៏បញ្ចុះគាត់នៅក្នុងរអាងនៅម៉ាក់ពេឡា ត្រង់ចម្ការរបស់អេប្រុនកូនប្រុសសូហារជាជនជាតិហេត ដែលនៅទល់មុខម៉ាមរេ
ដូច្នេះ អេសាវក៏ទៅរកអ៊ីសម៉ាអែល ហើយយកម៉ាហាឡាត់ ធ្វើជាប្រពន្ធមួយទៀត ផ្សេងពីប្រពន្ធដែលគាត់មាន។ នាងជាកូនស្រីរបស់អ៊ីសម៉ាអែលដែលជាកូនប្រុសរបស់អ័ប្រាហាំ ហើយនាងជាប្អូនស្រីរបស់នេបាយ៉ូត។
មក៍! ចូរឲ្យយើងលក់វាទៅជនជាតិអ៊ីសម៉ាអែលវិញ ហើយកុំឲ្យយើងដាក់ដៃលើវាឡើយ ដ្បិតវាជាប្អូនប្រុសរបស់យើង ជាសាច់សាលោហិតរបស់យើង”។ ពួកបងប្អូនរបស់គាត់ក៏ស្ដាប់តាម។