ក្រោយពីហេតុការណ៍ទាំងនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់អាប់រ៉ាមក្នុងនិមិត្តថា៖ “អាប់រ៉ាមអើយ កុំខ្លាចឡើយ! យើងជាខែលដល់អ្នក។ រង្វាន់របស់អ្នកធំណាស់”។
លោកុប្បត្តិ 15:4 - ព្រះគម្ពីរខ្មែរសាកល នោះមើល៍! ព្រះបន្ទូលរបស់ព្រះយេហូវ៉ាមកដល់គាត់ថា៖ “ម្នាក់នេះនឹងមិនបានទៅជាអ្នកទទួលមរតករបស់អ្នកឡើយ គឺអ្នកដែលកើតចេញពីខ្លួនរបស់អ្នកវិញ ដែលនឹងទៅជាអ្នកទទួលមរតករបស់អ្នក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់លោកថា៖ «អ្នកនោះមិនត្រូវទទួលមត៌ករបស់អ្នកទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញ ដែលត្រូវទទួលមត៌ក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «មិនមែនអ្នកបម្រើទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញឯណោះ ជាអ្នកទទួលមត៌ក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងគាត់ថា អ្នកនោះមិនត្រូវស៊ីមរដករបស់ឯងទេ គឺជាម្នាក់ដែលនឹងកើតពីឯងមកវិញទេតើ ដែលត្រូវស៊ីមរដករបស់ឯងនោះ អាល់គីតាប ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «មិនមែនអ្នកបម្រើទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញឯណោះ ជាអ្នកទទួលមត៌ក»។ |
ក្រោយពីហេតុការណ៍ទាំងនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់អាប់រ៉ាមក្នុងនិមិត្តថា៖ “អាប់រ៉ាមអើយ កុំខ្លាចឡើយ! យើងជាខែលដល់អ្នក។ រង្វាន់របស់អ្នកធំណាស់”។
យើងនឹងឲ្យពរនាង ហើយឲ្យកូនប្រុសម្នាក់ដល់អ្នកតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងបានជាម្ដាយនៃប្រជាជាតិនានា; អស់ទាំងស្ដេចនៃបណ្ដាជននឹងចេញមកពីនាង”។
ប៉ុន្តែព្រះមានបន្ទូលនឹងអ័ប្រាហាំថា៖ “កុំព្រួយចិត្តអំពីក្មេងប្រុស និងស្ត្រីដែលជាបាវបម្រើរបស់អ្នកឡើយ។ ក្នុងការទាំងអស់ដែលសារ៉ាបានប្រាប់អ្នក ចូរស្ដាប់តាមសំឡេងរបស់នាងចុះ ដ្បិតពូជពង្សរបស់អ្នកនឹងត្រូវបានហៅឈ្មោះតាមរយៈអ៊ីសាក។
បងប្អូនអើយ ចំណែកឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាកូននៃសេចក្ដីសន្យាដូចអ៊ីសាកដែរ។