ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 15:14 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​យើង​នឹង​ដាក់ទោស​ប្រជាជាតិ​ដែល​ពួកគេ​បម្រើ​នោះ ហើយ​បន្ទាប់ពីការទាំងនេះ ពួកគេ​នឹង​ចេញមក​ជាមួយ​ទ្រព្យសម្បត្តិ​ជាច្រើន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​យើង​នឹង​ជំនុំ‌ជម្រះ​សាសន៍​ដែល​គេ​បម្រើ​នោះ ហើយ​ក្រោយ​នោះ​មក គេ​នឹង​ចាក​ចេញ​មក​ទាំង​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ ដែល​យក​ពូជ‌ពង្ស​អ្នក​ធ្វើ​ជា​ទាសករ។ បន្ទាប់​មក គេ​នឹង​ចាក​ចេញ​ទៅ ដោយ​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អញ​នឹង​ជំនុំ‌ជំរះ​សាសន៍​ដែល​ឯង​ត្រូវ​បំរើ​នោះ រួច​ពី​នោះ​មក ពូជ​ឯង​នឹង​ចេញ​មក​ទាំង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​វិញ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ ដែល​យក​ពូជ‌ពង្ស​អ្នក​ធ្វើ​ជា​ទាសករ។ បន្ទាប់​មក គេ​នឹង​ចាក​ចេញ​ទៅ ដោយ​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 15:14
24 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “មើល៍! យើង​ជិត​ស្លាប់​ហើយ ប៉ុន្តែ​ព្រះ​នឹង​គង់នៅ​ជាមួយ​ពួកឯង ហើយ​នាំ​ពួកឯង​ត្រឡប់​ទៅឯ​ទឹកដី​របស់​ដូនតា​ពួកឯង​វិញ​។


យ៉ូសែប​និយាយ​នឹង​បងប្អូន​របស់គាត់​ថា​៖ “ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏ប៉ុន្តែ​ព្រះ​នឹង​យាង​មករក​អ្នករាល់គ្នា​ជាប្រាកដ ហើយ​នាំ​អ្នករាល់គ្នា​ឡើង​ពី​ស្រុក​នេះ​ទៅ​ស្រុក​ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប”។


ដ្បិត​ព្រះអង្គ​បាន​នឹកចាំ​ព្រះបន្ទូល​ដ៏វិសុទ្ធ​របស់ព្រះអង្គ និង​អ័ប្រាហាំ​បាវបម្រើ​របស់ព្រះអង្គ​។


ដ្បិត​ព្រះយេហូវ៉ា​នឹង​ការពារក្ដី​ឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​អាណិតមេត្តា​បាវបម្រើ​របស់ព្រះអង្គ​។


អេហ្ស៊ីប​អើយ ព្រះអង្គ​បាន​ចាត់​ទីសម្គាល់ និង​ការអស្ចារ្យ​ឲ្យទៅ​ក្នុង​កណ្ដាល​អ្នក​ហើយ គឺឲ្យ​ទាស់នឹង​ផារ៉ោន និង​អស់ទាំង​រាជបម្រើ​របស់ទ្រង់​។


ចំពោះ​ព្រះអង្គ គឺ​ចំពោះ​ព្រះអង្គ​តែមួយអង្គគត់ប៉ុណ្ណោះ ដែល​ទូលបង្គំ​បាន​ប្រព្រឹត្តបាប ទូលបង្គំ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ត្រូវបាន​រាប់ជាសុចរិតយុត្តិធម៌ នៅពេល​ព្រះអង្គ​មានបន្ទូល ព្រះអង្គ​ត្រូវបាន​រាប់ជាបរិសុទ្ធ នៅពេល​ព្រះអង្គ​ជំនុំជម្រះ​។


ប៉ុន្តែ​យើង​នឹង​ដាក់ទោស​ប្រជាជាតិ​ណាដែល​ពួកគេ​បម្រើជាទាសករ’។ ព្រះ​បាន​មានបន្ទូល​ទៀត​ថា​: ‘បន្ទាប់ពីការទាំងនេះ ពួកគេ​នឹង​ចេញមក ហើយ​បម្រើ​យើង​នៅ​កន្លែង​នេះ’។