ព្រំប្រទល់របស់ជនជាតិកាណាន គឺចាប់ពីស៊ីដូនឆ្ពោះទៅកេរ៉ារ រហូតដល់កាសា និងឆ្ពោះទៅសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ឡាសា។
លោកុប្បត្តិ 14:8 - ព្រះគម្ពីរខ្មែរសាកល នោះស្ដេចនៃសូដុម ស្ដេចនៃកូម៉ូរ៉ា ស្ដេចនៃអាត់ម៉ា ស្ដេចនៃសេបោម និងស្ដេចនៃបេឡា (បេឡាគឺសូអារ) ក៏យាងចេញទៅ ហើយតម្រៀបគ្នាដើម្បីច្បាំងនៅជ្រលងភ្នំស៊ីឌីម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ ក៏នាំគ្នាលើកទ័ពចេញទៅប្រយុទ្ធតទល់ នៅជ្រលងភ្នំស៊ីឌីម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្ដេចក្រុងសូដុម ស្ដេចក្រុងកូម៉ូរ៉ា ស្ដេចក្រុងអាដម៉ា ស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្ដេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចក្រុងសូដុំម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម នឹងស្តេចក្រុងបេឡា គឺជាសូអារ ក៏នាំគ្នាចេញទៅដំរៀបទ័ពច្បាំងនឹងពួកទាំងនោះ នៅត្រង់វាលច្រកស៊ីឌីម អាល់គីតាប ពេលនោះ ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាដម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្តេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម |
ព្រំប្រទល់របស់ជនជាតិកាណាន គឺចាប់ពីស៊ីដូនឆ្ពោះទៅកេរ៉ារ រហូតដល់កាសា និងឆ្ពោះទៅសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ឡាសា។
ឡុតងើបភ្នែកឡើង ឃើញវាលទំនាបទាំងមូលនៃទន្លេយ័រដាន់ដែលមានទឹកគ្រប់ទីកន្លែងរហូតដល់សូអារ ដ្បិតមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុម និងកូម៉ូរ៉ា ទឹកដីនោះដូចជាសួនរបស់ព្រះយេហូវ៉ា និងដូចជាដែនដីអេហ្ស៊ីប
នៅជ្រលងភ្នំស៊ីឌីមមានអណ្ដូងកៅស៊ូខ្មៅជាច្រើន។ ពេលស្ដេចនៃសូដុម និងស្ដេចនៃកូម៉ូរ៉ារត់គេច ពួកទ្រង់ក៏ធ្លាក់ទៅក្នុងអណ្ដូងទាំងនោះ រីឯពួកអ្នកដែលនៅសល់បានរត់គេចទៅតំបន់ភ្នំ។
ទាស់នឹងកេដូឡោមើរស្ដេចនៃអេឡាំ ធីដាលស្ដេចនៃកូយីម អាំរ៉ាផែលស្ដេចនៃស៊ីណើរ និងអើយ៉ុកស្ដេចនៃអេឡាសារ គឺស្ដេចបួនអង្គទាស់នឹងស្ដេចប្រាំអង្គ។
មើល៍! ទីក្រុងនេះនៅជិតល្មមនឹងរត់គេចទៅទីនោះបាន ហើយវាក៏តូចដែរ។ សូមឲ្យខ្ញុំរត់គេចទៅទីនោះទៅ——តើវាមិនតូចទេឬ? នោះខ្ញុំនឹងរួចជីវិត”។
ចូរប្រញាប់រត់គេចទៅទីនោះទៅ ដ្បិតយើងមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកទៅដល់ទីនោះសិន”។ ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថា សូអារ។