Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:20 - ព្រះគម្ពីរខ្មែរសាកល

20 មើល៍! ទីក្រុង​នេះ​នៅជិតល្មម​នឹង​រត់គេច​ទៅ​ទីនោះ​បាន ហើយ​វា​ក៏​តូច​ដែរ​។ សូម​ឲ្យ​ខ្ញុំ​រត់គេច​ទៅ​ទីនោះ​ទៅ​——​តើ​វា​មិន​តូច​ទេ​ឬ​? នោះ​ខ្ញុំ​នឹង​រួចជីវិត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 មើល‌ន៏ មាន​ទី​ក្រុង​មួយ​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ទីនោះវិញ តើ​មិន​មែន​ជា​ទីក្រុង​តូច​មួយ​ទេ​ឬ? នោះ​ខ្ញុំ​នឹង​បាន​រួច​ជីវិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 សូម​លោក​ម្ចាស់​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​ប្របាទ​ផង មើល៍ មាន​ក្រុង​មួយ​នៅ​ជិត​នេះ​ស្រាប់ ខ្ញុំ​ប្របាទ​អាច​រត់​ទៅ​ជ្រក​កោន​បាន ព្រោះ​ក្រុង​នេះ​តូច​ទេ! សូម​មេត្តា​ឲ្យ​ខ្ញុំ​ប្របាទ​រត់​ទៅ​ជ្រក​នៅ​ក្រុង​នោះ ដ្បិត​ក្រុង​នោះ​ពិត​ជា​តូច​មែន! ខ្ញុំ​ប្របាទ​នឹង​ស្នាក់​នៅ​ទី​នោះ ឲ្យ​បាន​រួច​ជីវិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 មើល‌ន៏ មាន​ទី​ក្រុង​១​នុ៎ះ​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង ឬ​មិន​តូច​ទេ នោះ​ល្មម​នឹង​រត់​ទៅ​ឲ្យ​រួច​បាន សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​ណោះ​វិញ នោះ​ខ្ញុំ​នឹង​បាន​រួច​ជីវិត​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 សូម​លោក​អធ្យា‌ស្រ័យ​ឲ្យ​ខ្ញុំ​ផង មើល៍ មាន​ក្រុង​មួយ​នៅ​ជិត​នេះ​ស្រាប់ ខ្ញុំ​អាច​រត់​ទៅ​ជ្រក​កោន​បាន ព្រោះ​ក្រុង​នេះ​តូច​ទេ! សូម​មេត្តា​ឲ្យ​ខ្ញុំ​រត់​ទៅ​ជ្រក​នៅ​ក្រុង​នោះ ដ្បិត​ក្រុង​នោះ​ពិត​ជា​តូច​មែន! ខ្ញុំ​នឹង​ស្នាក់​នៅ​ទី​នោះ ឲ្យ​បាន​រួច​ជីវិត»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​និយាយថា​អូន​ជា​ប្អូនស្រី​របស់បង ដើម្បីឲ្យ​ពួកគេ​ប្រព្រឹត្តល្អ​ចំពោះ​បង​ដោយយល់ដល់​អូន ហើយ​ទុកជីវិត​ឲ្យ​បង​ដោយសារតែ​អូន​ផង”។


មើល៍! បាវបម្រើ​របស់លោក​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក ហើយ​លោក​ក៏​បាន​ពង្រីក​សេចក្ដីសប្បុរស​របស់លោក​ដែល​សម្ដែង​ដល់​ខ្ញុំ​ដើម្បី​រក្សា​ជីវិត​របស់ខ្ញុំ​ដែរ​។ យ៉ាងណាមិញ ខ្ញុំ​មិនអាច​រត់គេច​ទៅ​តំបន់ភ្នំ​បានទេ ក្រែងលោ​មហន្តរាយ​តាម​ខ្ញុំ​ទាន់ នោះ​ខ្ញុំ​នឹង​ស្លាប់​។


ទូតសួគ៌​តប​នឹង​គាត់​ថា​៖ “មើល៍! យើង​យល់ព្រម​នឹង​អ្នក​ចំពោះ​ការ​នេះ​ថា យើង​មិន​រំលាយ​ទីក្រុង​ដែល​អ្នក​បាន​និយាយ​នោះ​ឡើយ​។


ឡុត​ក៏​ឡើង​ពី​សូអារ​មក​រស់នៅ​ក្នុង​តំបន់ភ្នំ​ជាមួយ​កូនស្រី​ទាំង​ពីរ​របស់គាត់ ពីព្រោះ​គាត់​ខ្លាច​នឹង​រស់នៅ​សូអារ​។ ដូច្នេះ គាត់​ក៏​រស់នៅ​ក្នុង​រអាងភ្នំ​ជាមួយ​កូនស្រី​ទាំង​ពីរ​របស់គាត់​។


សូមឲ្យ​ព្រលឹង​របស់ទូលបង្គំ​មានជីវិតរស់ និង​សរសើរតម្កើង​ព្រះអង្គ ហើយ​សូមឲ្យ​ច្បាប់​របស់ព្រះអង្គ​ជួយ​ទូលបង្គំ​ផង​។


ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម