ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 13:17 - ព្រះគម្ពីរខ្មែរសាកល

ចូរ​ក្រោកឡើង​ដើរ​ក្នុង​ទឹកដី​នេះ តាម​បណ្ដោយ និង​ទទឹង​របស់វា​ចុះ ដ្បិត​យើង​នឹង​ប្រគល់​ទឹកដីនេះ​ដល់​អ្នក”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ក្រោក​ឡើង ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្តោយ និង​ទទឹង​ចុះ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ក្រោក​ឡើង ដើរ​ឲ្យ​សព្វ​ទី​កន្លែង​ក្នុង​ស្រុក​នេះ​ទៅ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ឯង​ក្រោក ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្តោយ នឹង​ទទឹង​ចុះ ដ្បិត​អញ​នឹង​ឲ្យ​ដល់​ឯង​ហើយ

សូមមើលជំពូក

អាល់គីតាប

ចូរ​ក្រោក​ឡើង ដើរ​ឲ្យ​សព្វ​ទី​កន្លែង​ក្នុង​ស្រុក​នេះ​ទៅ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 13:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូលថា​៖ “យើង​នឹង​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក”។ អាប់រ៉ាម​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ដល់​ព្រះយេហូវ៉ា​ដែល​លេចមក​ដល់​គាត់​។


ដ្បិត​ទឹកដី​ទាំងអស់​នេះ​ដែល​អ្នក​មើលឃើញ យើង​នឹង​ប្រគល់​ដល់​អ្នក និង​ដល់​ពូជពង្ស​របស់អ្នក​ជារៀងរហូត​។


ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​យេហូវ៉ា​ដែល​នាំ​អ្នក​ចេញមក​ពី​អ៊ើរ​នៃ​ជនជាតិខាល់ដេ ដើម្បី​ប្រគល់​ទឹកដី​នេះ​ដល់​អ្នក ឲ្យ​កាន់កាប់​វា”។


យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​ស្នាក់នៅបណ្ដោះអាសន្ន គឺ​ដែនដី​កាណាន​ទាំងមូល​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច ហើយ​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ”។


ពេលនោះ​មើល៍! ព្រះយេហូវ៉ា​ទ្រង់​ឈរ​ពីលើ​ជណ្ដើរ ហើយ​មានបន្ទូលថា​៖ “យើង​ជា​យេហូវ៉ា​ព្រះ​របស់​អ័ប្រាហាំ​ជីតា​របស់អ្នក និង​ជា​ព្រះ​របស់​អ៊ីសាក​។ យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​កំពុង​ដេក​នៅលើ​នេះ​ដល់​អ្នក និង​ពូជពង្ស​របស់អ្នក​។


យ៉ូសែប​និយាយ​នឹង​បងប្អូន​របស់គាត់​ថា​៖ “ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏ប៉ុន្តែ​ព្រះ​នឹង​យាង​មករក​អ្នករាល់គ្នា​ជាប្រាកដ ហើយ​នាំ​អ្នករាល់គ្នា​ឡើង​ពី​ស្រុក​នេះ​ទៅ​ស្រុក​ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប”។