បន្ទាប់មក ព្រះអង្គបង្គាប់ហ្វូងមនុស្សឲ្យអង្គុយលើស្មៅ។ នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់នំប៉័ងទាំងនោះប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យហ្វូងមនុស្ស។
លូកា 9:16 - ព្រះគម្ពីរខ្មែរសាកល នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ដើម្បីឲ្យពួកគេចែកឲ្យហ្វូងមនុស្ស។ Khmer Christian Bible កាលព្រះអង្គបានយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ក៏ងើយមើលទៅស្ថានសួគ៌ ទាំងអរព្រះគុណសម្រាប់អាហារទាំងនោះ រួចកាច់ឲ្យទៅពួកសិស្សដើម្បីរៀបចំនៅមុខបណ្ដាជន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានយកនំបុ័ងប្រាំដុំ និងត្រីពីរ ងើបទតទៅលើមេឃ ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាជនបរិភោគ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ព្រះអង្គងើបព្រះភ័ក្ត្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់យកនំបុ័ង៥ នឹងត្រី២ ងើបទតទៅលើមេឃ ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាមនុស្ស អាល់គីតាប អ៊ីសាយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ គាត់ងើបមុខឡើងលើសរសើរតម្កើងអុលឡោះ ហើយកាច់ប្រទានឲ្យសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ។ |
បន្ទាប់មក ព្រះអង្គបង្គាប់ហ្វូងមនុស្សឲ្យអង្គុយលើស្មៅ។ នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់នំប៉័ងទាំងនោះប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យហ្វូងមនុស្ស។
នៅពេលយកនំប៉័ងប្រាំពីរ និងត្រីទាំងនោះ ព្រះអង្គក៏អរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យហ្វូងមនុស្ស។
បន្ទាប់មក ព្រះអង្គទ្រង់ងើយមើលទៅមេឃ ដកដង្ហើមធំ រួចមានបន្ទូលនឹងគាត់ថា៖“អិបផាថា!” ដែលមានអត្ថន័យប្រែថា“ចូរបើកឡើង”។
ព្រះអង្គក៏យកនំប៉័ង អរព្រះគុណ ហើយកាច់ រួចប្រទានដល់ពួកគេ ទាំងមានបន្ទូលថា៖“នេះជារូបកាយរបស់ខ្ញុំដែលបានថ្វាយសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីជាការរំលឹកអំពីខ្ញុំ”។
ខណៈដែលរួមតុអាហារជាមួយពួកគេ ព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកគេ។
ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានដប់ពីរកន្ត្រក។
បន្ទាប់មក ព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយអរព្រះគុណ រួចចែកឲ្យពួកអ្នកដែលកំពុងអង្គុយទាំងនោះ តាមដែលពួកគេចង់បាន រីឯត្រី ក៏ព្រះអង្គធ្វើដូច្នោះដែរ។
មានទូកតូចផ្សេងៗមកពីទីបេរាស ជិតកន្លែងដែលគេបានហូបនំប៉័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។
កាលនិយាយដូច្នេះហើយ ប៉ូលក៏យកនំប៉័ង អរព្រះគុណដល់ព្រះនៅមុខទាំងអស់គ្នា រួចកាច់នំប៉័ងនោះ ហើយចាប់ផ្ដើមហូប។
អ្នកដែលប្រកាន់ថ្ងៃ ក៏ប្រកាន់ដើម្បីព្រះអម្ចាស់ រីឯអ្នកដែលហូប ក៏ហូបដើម្បីព្រះអម្ចាស់ដែរ ដ្បិតគេអរព្រះគុណដល់ព្រះ។ អ្នកដែលមិនហូប ក៏មិនហូបដើម្បីព្រះអម្ចាស់ ព្រមទាំងអរព្រះគុណដល់ព្រះផង។
ប្រសិនបើខ្ញុំទទួលដោយអរព្រះគុណ ហេតុអ្វីបានជាខ្ញុំត្រូវគេមួលបង្កាច់អំពីអ្វីដែលខ្ញុំអរព្រះគុណហើយនោះ?
ហើយនៅពេលអរព្រះគុណ ព្រះអង្គក៏កាច់នំប៉័ង រួចមានបន្ទូលថា៖“នេះជារូបកាយរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីជាការរំលឹកអំពីខ្ញុំ”។