លូកា 7:45 - ព្រះគម្ពីរខ្មែរសាកល អ្នកមិនបានថើបខ្ញុំទេ រីឯនាងវិញ នាងចេះតែថើបជើងខ្ញុំឥតឈប់ តាំងពីខ្ញុំបានចូលមក។ Khmer Christian Bible អ្នកមិនបានថើបខ្ញុំទេ ប៉ុន្ដែនាងវិញបានថើបជើងរបស់ខ្ញុំរហូតតាំងពីពេលខ្ញុំចូលមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមិនបានថើបខ្ញុំទេ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំរហូតមិនឈប់សោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកមិនបានថើបខ្ញុំសោះ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំដោយស្រឡាញ់ អាល់គីតាប លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ |
អេសាវរត់មកជួបគាត់ ឱបគាត់ ហើយកៀកកគាត់ ព្រមទាំងថើបគាត់ផង រួចពួកគេទាំងពីរក៏យំ។
អ្នកដែលក្បត់ព្រះអង្គបានកំណត់សញ្ញាមួយឲ្យពួកគេ ដោយនិយាយថា៖ “អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់គាត់ចុះ”។
ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដ៏វិសុទ្ធ។ ក្រុមជំនុំទាំងអស់របស់ព្រះគ្រីស្ទ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
បងប្អូនទាំងអស់ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដ៏វិសុទ្ធ។
ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនៗរបស់អ្នកខឹងឡើយ ផ្ទុយទៅវិញ ចូរអប់រំពួកវាដោយការប្រៀនប្រដៅ និងការទូន្មានរបស់ព្រះអម្ចាស់។