“អ្នករាល់គ្នាចូលទៅក្នុងទីក្រុង ឬភូមិណាក៏ដោយ ចូរសួររកអ្នកនៅទីនោះដែលស័ក្ដិសម ហើយស្នាក់នៅទីនោះរហូតដល់អ្នករាល់គ្នាចាកចេញចុះ។
លូកា 7:4 - ព្រះគម្ពីរខ្មែរសាកល ពួកគេមកដល់ព្រះយេស៊ូវ ហើយទទូចអង្វរព្រះអង្គថា៖ “គាត់ជាមនុស្សដែលស័ក្ដិសមនឹងឲ្យលោកព្រមនឹងការនេះ Khmer Christian Bible អ្នកទាំងនោះក៏មកឯព្រះយេស៊ូ ហើយបានអង្វរព្រះអង្គយ៉ាងទទូចថា៖ «គាត់ស័ក្ដិសមទទួលការប្រោសប្រណីពីលោកណាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានទៅជួបព្រះយេស៊ូវហើយ គេទទូចអង្វរព្រះអង្គថា៖ «មេទ័ពនោះស័ក្ដិសមនឹងទទួលការប្រោសប្រណីពីលោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូ ទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ដែលគួរតែលោកប្រោសប្រណីដល់គាត់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបានទៅដល់ព្រះយេស៊ូវហើយ នោះក៏ទទូចអង្វរទ្រង់ថា មេទ័ពនោះមានបំណាច់ណាស់ គួរឲ្យប្រោសមេត្តាដែរ អាល់គីតាប ចាស់ទុំទាំងនោះទៅជួបអ៊ីសា ទទូចអង្វរអ៊ីសាថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណីដល់គាត់ |
“អ្នករាល់គ្នាចូលទៅក្នុងទីក្រុង ឬភូមិណាក៏ដោយ ចូរសួររកអ្នកនៅទីនោះដែលស័ក្ដិសម ហើយស្នាក់នៅទីនោះរហូតដល់អ្នករាល់គ្នាចាកចេញចុះ។
ប្រសិនបើអ្នកផ្ទះនោះស័ក្ដិសមមែន ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាមកលើអ្នកផ្ទះនោះចុះ ប៉ុន្តែប្រសិនបើអ្នកផ្ទះនោះមិនស័ក្ដិសមទេ ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាត្រឡប់មករកអ្នករាល់គ្នាវិញ។
ប៉ុន្តែអ្នកដែលត្រូវបានចាត់ទុកថាស័ក្ដិសមនឹងលោកខាងមុខ និងការរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ពួកគេមិនរៀបការជាប្ដីប្រពន្ធឡើយ។
នៅពេលឮអំពីព្រះយេស៊ូវ មេទាហានលើមួយរយនាក់នោះក៏ចាត់ពួកចាស់ទុំរបស់ជនជាតិយូដាឲ្យទៅរកព្រះអង្គ ដោយទូលអង្វរព្រះអង្គឲ្យយាងមកប្រោសបាវបម្រើរបស់លោកឲ្យជា។
លោកមានជំនឿស៊ប់ ហើយលោកជាមួយក្រុមគ្រួសារទាំងមូលរបស់លោក កោតខ្លាចព្រះ។ លោកចែកទានជាច្រើនដល់ប្រជាជន ហើយតែងតែអធិស្ឋានទៅព្រះជានិច្ច។
យ៉ាងណាមិញ អ្នកមានមនុស្សខ្លះនៅសើដេស ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់របស់ខ្លួនសៅហ្មង អ្នកទាំងនោះនឹងដើរជាមួយយើងដោយស្លៀកពាក់ស ពីព្រោះពួកគេស័ក្ដិសមនឹងបានដូច្នេះ។