លូកា 7:3 - ព្រះគម្ពីរខ្មែរសាកល នៅពេលឮអំពីព្រះយេស៊ូវ មេទាហានលើមួយរយនាក់នោះក៏ចាត់ពួកចាស់ទុំរបស់ជនជាតិយូដាឲ្យទៅរកព្រះអង្គ ដោយទូលអង្វរព្រះអង្គឲ្យយាងមកប្រោសបាវបម្រើរបស់លោកឲ្យជា។ Khmer Christian Bible កាលបានឮអំពីព្រះយេស៊ូ នាយទាហាននោះក៏ចាត់ពួកចាស់ទុំនៃជនជាតិយូដាមកអង្វរព្រះអង្គដើម្បីឲ្យព្រះអង្គយាងមកប្រោសបាវបម្រើរបស់គាត់ឲ្យជា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកមេទ័ពនោះបានឮគេនិយាយអំពីព្រះយេស៊ូវ គាត់ក៏ចាត់ពួកចាស់ទុំសាសន៍យូដាខ្លះ ឲ្យទៅយាងព្រះអង្គមកប្រោសបាវបម្រើរបស់គាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះឲ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកបានឮនិយាយពីព្រះយេស៊ូវ ក៏ចាត់ពួកចាស់ទុំសាសន៍យូដាខ្លះ ឲ្យទៅអង្វរអញ្ជើញទ្រង់មកជួយសង្គ្រោះបាវនោះ អាល់គីតាប ពេលនាយទាហាននោះឮគេនិយាយអំពីអ៊ីសា គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះ ឲ្យទៅអញ្ជើញអ៊ីសាមកប្រោស អ្នកបម្រើរបស់គាត់។ |
ពេលនោះ បាវបម្រើរបស់មេទាហានលើមួយរយនាក់ម្នាក់ជិតស្លាប់ដោយមានជំងឺ។ បាវបម្រើនេះជាអ្នកដែលមេទាហានឲ្យតម្លៃណាស់។
ពួកគេមកដល់ព្រះយេស៊ូវ ហើយទទូចអង្វរព្រះអង្គថា៖ “គាត់ជាមនុស្សដែលស័ក្ដិសមនឹងឲ្យលោកព្រមនឹងការនេះ
ពេលនោះ មើល៍! មានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេគ្រប់គ្រងសាលាប្រជុំបានមក។ គាត់ក្រាបទៀបព្រះបាទារបស់ព្រះយេស៊ូវ ហើយទូលអង្វរព្រះអង្គឲ្យយាងទៅផ្ទះរបស់គាត់
ពេលនោះ មើល៍! មានបុរសម្នាក់ក្នុងចំណោមហ្វូងមនុស្ស ស្រែកឡើងថា៖ “លោកគ្រូអើយ! ខ្ញុំសូមអង្វរលោកឲ្យប្រោសប្រណីដល់កូនប្រុសរបស់ខ្ញុំផង ពីព្រោះវាជាកូនប្រុសតែមួយរបស់ខ្ញុំ។
នៅពេលគាត់ឮថា ព្រះយេស៊ូវកំពុងយាងមកពីយូឌាទៅកាលីឡេ គាត់ក៏ទៅរកព្រះអង្គ ហើយទូលអង្វរព្រះអង្គឲ្យយាងចុះទៅប្រោសកូនរបស់គាត់ឲ្យជា ពីព្រោះកូននោះជិតស្លាប់ហើយ។
ខ្ញុំសូមអង្វរអ្នកអំពីកូនរបស់ខ្ញុំ គឺអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលជាប់ឃុំឃាំង។