Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:3 - Khmer Christian Bible

3 កាល​បាន​ឮ​អំពី​ព្រះយេស៊ូ​ នាយ​ទាហាន​នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​នៃ​ជនជាតិ​យូដា​មក​អង្វរ​ព្រះអង្គ​ដើម្បី​ឲ្យ​ព្រះអង្គ​យាង​មក​ប្រោស​បាវ​បម្រើ​របស់​គាត់​ឲ្យ​ជា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 នៅពេល​ឮ​អំពី​ព្រះយេស៊ូវ មេទាហានលើមួយរយនាក់នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​របស់​ជនជាតិយូដា​ឲ្យទៅ​រក​ព្រះអង្គ ដោយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​យាង​មក​ប្រោស​បាវបម្រើ​របស់​លោក​ឲ្យជា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​លោក​មេទ័ព​នោះ​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូវ គាត់​ក៏​ចាត់​ពួក​ចាស់​ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​យាង​ព្រះ‌អង្គ​មក​ប្រោស​បាវ​បម្រើ​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​នាយ​ទាហាន​នោះ​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ គាត់​ក៏​ចាត់​ចាស់​ទុំ​នៃ​ជន‌ជាតិ​យូដា​ខ្លះ​ឲ្យ​ទៅ​យាង​ព្រះអង្គ​មក​ប្រោស​អ្នក​បម្រើ​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 លោក​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចាត់​ពួក​ចាស់‌ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​អង្វរ​អញ្ជើញ​ទ្រង់​មក​ជួយ​សង្គ្រោះ​បាវ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​នាយ​ទាហាន​នោះ​ឮ​គេ​និយាយ​អំពី​អ៊ីសា គាត់​ក៏​ចាត់​ចាស់​ទុំ​នៃ​ជន‌ជាតិ​យូដា​ខ្លះ ឲ្យ​ទៅ​អញ្ជើញ​អ៊ីសា​មក​ប្រោស អ្នក​បម្រើ​របស់​គាត់។

សូមមើលជំពូក ចម្លង




លូកា 7:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះអង្គ​យាង​ចូល​ក្នុង​ក្រុង​កាពើណិម​ មាន​នាយ​ទាហាន​ម្នាក់​បាន​ចូល​មក​ជិត​ព្រះអង្គ​ អង្វរ​ថា៖​


ពេល​នោះ​ មាន​បាវបម្រើ​ជា​ទី​សំណព្វ​ចិត្ដ​របស់​នាយ​ទាហាន​ម្នាក់​បាន​ឈឺ​ជិត​ស្លាប់​


អ្នក​ទាំង​នោះ​ក៏​មក​ឯ​ព្រះយេស៊ូ​ ហើយ​បាន​អង្វរ​ព្រះអង្គ​យ៉ាង​ទទូច​ថា៖​ «គាត់​ស័ក្ដិសម​ទទួល​ការ​ប្រោស​ប្រណី​ពី​លោក​ណាស់​


ហើយ​មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​យៃរ៉ូស​បាន​មក​ ម្នាក់​នេះ​ជា​ប្រធាន​សាលា​ប្រជុំ​ គាត់​បាន​ក្រាប​នៅ​ទៀប​បាទា​ព្រះយេស៊ូ​ ទាំង​អង្វរ​សុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ផ្ទះ​របស់​គាត់​


ហើយ​មើល៍​ មាន​បុរស​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​បណ្ដាជន​មក​ថា៖​ «លោក​គ្រូ​អើយ!​ ខ្ញុំ​សូម​អង្វរ​ សូម​មើល​កូន​ប្រុស​របស់​ខ្ញុំ​ផង​ ព្រោះ​វា​ជា​កូន​តែ​មួយ​របស់​ខ្ញុំ​


ពេល​គាត់​ឮ​ថា​ព្រះយេស៊ូ​កំពុង​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​ នោះ​គាត់​ក៏​ចេញ​ទៅ​ជួប​ព្រះអង្គ​ ហើយ​អង្វរ​សុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ប្រោស​កូន​ប្រុស​របស់​គាត់​ ដ្បិត​កូន​នោះ​ជិត​ស្លាប់​ហើយ។​


ខ្ញុំ​សូម​អង្វរ​អ្នក​អំពី​កូន​របស់​ខ្ញុំ​ ឈ្មោះ​អូនេស៊ីម​ ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ខ្ញុំ​ជាប់​ចំណង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម