Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​នាយ​ទាហាន​នោះ​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ គាត់​ក៏​ចាត់​ចាស់​ទុំ​នៃ​ជន‌ជាតិ​យូដា​ខ្លះ​ឲ្យ​ទៅ​យាង​ព្រះអង្គ​មក​ប្រោស​អ្នក​បម្រើ​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 នៅពេល​ឮ​អំពី​ព្រះយេស៊ូវ មេទាហានលើមួយរយនាក់នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​របស់​ជនជាតិយូដា​ឲ្យទៅ​រក​ព្រះអង្គ ដោយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​យាង​មក​ប្រោស​បាវបម្រើ​របស់​លោក​ឲ្យជា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 កាល​បាន​ឮ​អំពី​ព្រះយេស៊ូ​ នាយ​ទាហាន​នោះ​ក៏​ចាត់​ពួក​ចាស់ទុំ​នៃ​ជនជាតិ​យូដា​មក​អង្វរ​ព្រះអង្គ​ដើម្បី​ឲ្យ​ព្រះអង្គ​យាង​មក​ប្រោស​បាវ​បម្រើ​របស់​គាត់​ឲ្យ​ជា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​លោក​មេទ័ព​នោះ​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូវ គាត់​ក៏​ចាត់​ពួក​ចាស់​ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​យាង​ព្រះ‌អង្គ​មក​ប្រោស​បាវ​បម្រើ​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 លោក​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចាត់​ពួក​ចាស់‌ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​អង្វរ​អញ្ជើញ​ទ្រង់​មក​ជួយ​សង្គ្រោះ​បាវ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​នាយ​ទាហាន​នោះ​ឮ​គេ​និយាយ​អំពី​អ៊ីសា គាត់​ក៏​ចាត់​ចាស់​ទុំ​នៃ​ជន‌ជាតិ​យូដា​ខ្លះ ឲ្យ​ទៅ​អញ្ជើញ​អ៊ីសា​មក​ប្រោស អ្នក​បម្រើ​របស់​គាត់។

សូមមើលជំពូក ចម្លង




លូកា 7:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​កាពើ‌ណិម មាន​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ ទូល‌អង្វរ​ថា៖


នៅ​ក្រុង​នោះ មាន​អ្នក​បម្រើ​សំណព្វ​ចិត្ត​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ មាន​ជំងឺ​ជា​ទម្ងន់ ជិត​ស្លាប់។


ចាស់​ទុំ​ទាំង​នោះ​ទៅ​គាល់​ព្រះ‌យេស៊ូ ទទូច​អង្វរ​ព្រះអង្គ​ថា៖ «នាយ​ទាហាន​នោះ​ជា​មនុស្ស​ម្នាក់​ដែល​គួរ​តែ​លោក​ប្រោស‌ប្រណី​ដល់​គាត់


មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ*​ម្នាក់ ឈ្មោះ​យ៉ៃរូស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ អង្វរ​សូម​ព្រះអង្គ​យាង​ទៅ​ផ្ទះ​គាត់


មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​មេត្តា​ប្រោស‌ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ប្របាទ​ផង ព្រោះ​ខ្ញុំ​ប្របាទ​មាន​កូន​តែ​មួយ​នេះ​គត់។


កាល​លោក​ជ្រាប​ថា ព្រះ‌យេស៊ូ​បាន​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​នេះ លោក​ក៏​ទៅ​រក​ព្រះអង្គ ទូល‌អង្វរ​សូម​ព្រះអង្គ​យាង​ទៅ​ប្រោស​កូន​របស់​លោក ដែល​កំពុង​តែ​ឈឺ​ជិត​ផុត​ដង្ហើម​នោះ ឲ្យ​ជា​សះ‌ស្បើយ។


ខ្ញុំ​សូម​អង្វរ​លោក​ប្អូន​ឲ្យ​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ជាប់​ឃុំ‌ឃាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម