ចំណែកឯកូនវិញ កូននឹងត្រូវបានហៅថាព្យាការីរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរនាំមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ
លូកា 7:26 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលព្យាការីឬ? មែនហើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ប្រសើរជាងព្យាការីទៅទៀត។ Khmer Christian Bible ដូច្នេះតើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះវិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? មើលហោរាឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់វិសេសជាងហោរាទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី*ម្នាក់ឬ? ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង អាល់គីតាប បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលណាពម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងណាពីទៅទៀត |
ចំណែកឯកូនវិញ កូននឹងត្រូវបានហៅថាព្យាការីរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរនាំមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ
“ក្រឹត្យវិន័យ និងគម្ពីរព្យាការីមានត្រឹមយ៉ូហាន។ តាំងពីពេលនោះមក អាណាចក្ររបស់ព្រះត្រូវបានផ្សព្វផ្សាយ ហើយមនុស្សទាំងអស់កំពុងខំប្រឹងប្រជ្រៀតចូលទៅទីនោះ។
ប៉ុន្តែបើសិនយើងថា: ‘មកពីមនុស្ស’ ប្រជាជនទាំងមូលនឹងគប់ដុំថ្មសម្លាប់យើង ពីព្រោះពួកគេជឿជាក់ថាយ៉ូហានជាព្យាការី”។
បើមិនដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលមនុស្សដែលដណ្ដប់ដោយសម្លៀកបំពាក់ទន់ៗឬ? មើល៍! អ្នកដែលស្លៀកសម្លៀកបំពាក់ល្អរុងរឿង ហើយរស់នៅក្នុងភាពប្រណិត គេនៅក្នុងវាំងទេ។
គឺអ្នកនេះហើយ ដែលមានសរសេរទុកមកអំពីគាត់ថា: ‘មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅខាងមុខអ្នក ដែលនឹងរៀបចំផ្លូវរបស់អ្នកនៅមុខអ្នក’។
យ៉ូហានជាចង្កៀងដែលឆេះបញ្ចេញពន្លឺ ហើយអ្នករាល់គ្នាក៏ចង់ត្រេកអរក្នុងពន្លឺរបស់គាត់មួយរយៈ។