ភីលីព និងបារថូឡូមេ; ម៉ាថាយអ្នកទារពន្ធ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ;
លូកា 6:16 - ព្រះគម្ពីរខ្មែរសាកល យូដាសកូនរបស់យ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលក្លាយទៅជាអ្នកក្បត់។ Khmer Christian Bible លោកយូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលក្លាយជាជនក្បត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យូដាស ជាកូនរបស់យ៉ាកុប និងយូដាស-អ៊ីស្ការីយ៉ុត ដែលត្រឡប់ជាអ្នកក្បត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងយូដាស ជាញាតិនឹងយ៉ាកុប១ ហើយយូដាស-អ៊ីស្ការីយ៉ុត ដែលត្រឡប់ជាអ្នកក្បត់១ អាល់គីតាប យូដាសជាកូនយ៉ាកកូប និងយូដាសអ៊ីស្ការីយ៉ុតដែលនឹងក្បត់អ៊ីសា។ |
ភីលីព និងបារថូឡូមេ; ម៉ាថាយអ្នកទារពន្ធ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ;
អនទ្រេ; ភីលីព និងបារថូឡូមេ; ម៉ាថាយ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ; ស៊ីម៉ូនអ្នកជាតិនិយម
នៅពេលយាងចុះមកពីភ្នំវិញជាមួយពួកសិស្ស ព្រះយេស៊ូវទ្រង់ឈរនៅកន្លែងរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន និងហ្វូងមនុស្សមួយក្រុមធំដែលមកពីទូទាំងយូឌា និងយេរូសាឡិម ហើយពីទីរ៉ុស និងស៊ីដូន ដែលជាតំបន់មាត់សមុទ្រ។
យូដាស (មិនមែនអ៊ីស្ការីយ៉ុត) ទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ មានអ្វីកើតឡើងបានជាព្រះអង្គរៀបនឹងបើកសម្ដែងអង្គទ្រង់ដល់យើងខ្ញុំ ប៉ុន្តែមិនបើកសម្ដែងដល់មនុស្សលោក?”។
ដើម្បីទទួលចំណែកក្នុងការងារបម្រើនេះ និងមុខងារជាសាវ័ក ដែលយូដាសបានបោះបង់ចោលដើម្បីទៅកន្លែងរបស់ខ្លួន”។
ពីខ្ញុំ យូដាស ដែលជាបាវបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ និងជាប្អូនប្រុសរបស់យ៉ាកុប ជូនចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ ដែលត្រូវបានស្រឡាញ់ក្នុងព្រះដែលជាព្រះបិតា និងត្រូវបានរក្សាក្នុងព្រះយេស៊ូវគ្រីស្ទ។