រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក គេក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយអំពើរបស់វា”។
លូកា 5:29 - ព្រះគម្ពីរខ្មែរសាកល លេវីបានរៀបចំពិធីជប់លៀងធំមួយសម្រាប់ព្រះយេស៊ូវនៅផ្ទះរបស់គាត់ ហើយមានអ្នកទារពន្ធ និងមនុស្សឯទៀតជាច្រើនរួមតុអាហារជាមួយពួកគេដែរ។ Khmer Christian Bible រួចលោកលេវីបានរៀបចំពិធីជប់លៀងដ៏ធំមួយនៅផ្ទះរបស់គាត់សម្រាប់ព្រះអង្គ ហើយមានពួកអ្នកទារពន្ធដារច្រើនកុះករ និងអ្នកដទៃទៀតបានចូលរួមបរិភោគជាមួយពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លេវីបានរៀបជប់លៀងយ៉ាងធំថ្វាយព្រះអង្គនៅផ្ទះរបស់គាត់ ហើយមានអ្នកទារពន្ធច្រើនកុះករ ព្រមទាំងមនុស្សឯទៀតអង្គុយរួមតុជាមួយពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លេវីបានរៀបជប់លៀងជាធំថ្វាយទ្រង់នៅផ្ទះគាត់ ហើយមានអ្នកយកពន្ធទាំងហ្វូង នឹងមនុស្សឯទៀតមកអង្គុយនៅតុជាមួយគ្នាដែរ អាល់គីតាប លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំជូនអ៊ីសា នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។ |
រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក គេក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយអំពើរបស់វា”។
តាមពិត ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងបានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធក៏មិនធ្វើដូច្នោះដែរទេឬ?
ខណៈដែលព្រះយេស៊ូវកំពុងគង់នៅតុអាហារក្នុងផ្ទះ មើល៍! មានអ្នកទារពន្ធ និងមនុស្សបាបជាច្រើនបានមក រួមតុអាហារជាមួយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គដែរ។
នៅពេលកំពុងយាងចេញពីទីនោះ ព្រះយេស៊ូវទតឃើញបុរសម្នាក់ដែលគេហៅថាម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!” គាត់ក៏ក្រោកឡើងទៅតាមព្រះអង្គ។
ពេលព្រះយេស៊ូវគង់នៅផ្ទះរបស់លេវី មានអ្នកទារពន្ធ និងមនុស្សបាបជាច្រើនរួមតុអាហារជាមួយព្រះយេស៊ូវ និងពួកសិស្ស ដ្បិតមានមនុស្សជាច្រើនមកតាមព្រះអង្គ។
នៅទីនោះ គេបានរៀបចំជប់លៀងពេលល្ងាចថ្វាយព្រះអង្គ។ ម៉ាថាកំពុងបម្រើភ្ញៀវ រីឯឡាសារជាម្នាក់ក្នុងពួកអ្នកដែលកំពុងរួមតុអាហារជាមួយព្រះអង្គ។
ប្រសិនបើមានអ្នកមិនជឿអញ្ជើញអ្នករាល់គ្នាទៅហូបអាហារ ហើយអ្នករាល់គ្នាព្រមទៅ ចូរហូបអ្វីៗទាំងអស់ដែលគេដាក់ឲ្យអ្នករាល់គ្នាចុះ មិនបាច់ត្រួតពិនិត្យដោយយល់ដល់សតិសម្បជញ្ញៈឡើយ។