Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:27 - ព្រះគម្ពីរខ្មែរសាកល

27 ប្រសិនបើ​មាន​អ្នក​មិនជឿ​អញ្ជើញ​អ្នករាល់គ្នា​ទៅហូបអាហារ ហើយ​អ្នករាល់គ្នា​ព្រម​ទៅ ចូរ​ហូប​អ្វីៗ​ទាំងអស់​ដែល​គេ​ដាក់ឲ្យ​អ្នករាល់គ្នា​ចុះ មិនបាច់​ត្រួតពិនិត្យ​ដោយយល់ដល់​សតិសម្បជញ្ញៈ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ​បើ​មាន​អ្នក​មិនជឿ​ណា​ម្នាក់​អញ្ជើញ​អ្នក​រាល់គ្នា​ឲ្យ​ទៅ​បរិភោគ​ ហើយ​អ្នក​រាល់គ្នា​ចង់​ទៅ​ដែរ​ ចូរ​បរិភោគ​អ្វីៗ​ទាំង​អស់​ដែល​គេ​បាន​ដាក់​នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ចុះ​ កុំ​សួរ​អ្វី​ឡើយ​ ដោយ​យល់​ដល់​មនសិការ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ប្រសិន‌បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​អ្នក​ទៅ​ពិសា​បាយ ហើយ​អ្នក​ចង់​ទៅ​ដែរ ចូរ​បរិ‌ភោគ​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​តែ​ខ្លាច​ខុស​នឹង​មន​សិការ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ប្រសិន​បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​បងប្អូន​ទៅ​ពិសា​បាយ ហើយ​បងប្អូន​យល់​ព្រម​ទៅ សូម​ពិសា​ម្ហូប​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​លើក​មក​ជូន​បងប្អូន មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​នោះ​ឡើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 តែ​បើ​អ្នក​ណា​ដែល​មិន​ជឿ គេ​អញ្ជើញ​អ្នក​ទៅ​ពិសា ហើយ​អ្នក​ចង់​ទៅ​ដែរ នោះ​ត្រូវ​បរិភោគ​គ្រប់​មុខ ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ ឥត​ចាំ​សួរ​អ្វី​ឡើយ ដោយ​យល់​ដល់​បញ្ញា​ចិត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ប្រសិន​បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​បង​ប្អូន​ទៅ​ពិសា​បាយ ហើយ​បង​ប្អូន​យល់​ព្រម​ទៅ សូម​ពិសា​ម្ហូប​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​លើក​មក​ជូន​បង​ប្អូន មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​នោះ​ឡើយ!។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យក​កូនគោ​ដែល​បំប៉ន​ទុក​មក​សម្លាប់​ចុះ​។ យើង​នាំគ្នា​ហូប និង​អបអរ​ទៅ​!


នៅពេល​ឃើញ​ដូច្នេះ មនុស្ស​ទាំងអស់​ក៏​រអ៊ូរទាំ​ថា​៖ “លោក​ចូលទៅ​ស្នាក់នៅ​ជាមួយ​មនុស្សបាប”។


ចូរ​ហូប​អ្វីៗ​ទាំងអស់​ដែល​មាន​លក់​នៅតាម​ផ្សារ​ចុះ មិនបាច់​ត្រួតពិនិត្យ​ដោយយល់ដល់​សតិសម្បជញ្ញៈ​ឡើយ


តាមពិត យើង​សរសេរ​មក​អ្នករាល់គ្នា មិនមែន​ជា​អ្វី​ផ្សេង ក្រៅពី​អ្វីដែល​អ្នករាល់គ្នា​អាច​អាន និង​យល់​បាន​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នករាល់គ្នា​នឹង​យល់ច្បាស់​ទាំងស្រុង


ផ្ទុយទៅវិញ យើង​លះចោល​អំពើ​លាក់កំបាំង​ដ៏​គួរឲ្យខ្មាស ហើយ​មិន​ដើរ​ក្នុង​ល្បិចកល​ឡើយ ព្រមទាំងមិន​បំប្លែង​ព្រះបន្ទូល​របស់​ព្រះ​ដែរ គឺ​នៅចំពោះ​ព្រះ យើង​ណែនាំ​ខ្លួនយើង​ឲ្យ​សតិសម្បជញ្ញៈ​របស់​មនុស្ស​ទាំងអស់​ទទួលយក ដោយ​ការបើកសម្ដែង​សេចក្ដីពិត​។


ហេតុនេះហើយបានជា​យើង​បញ្ចុះបញ្ចូល​គេ ដោយសារ​យើង​ស្គាល់​ការកោតខ្លាច​ព្រះអម្ចាស់​។ យើង​ត្រូវ​ព្រះ​ស្គាល់ច្បាស់​ហើយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​យើង​ត្រូវបាន​ស្គាល់ច្បាស់​ដល់​សតិសម្បជញ្ញៈ​របស់អ្នករាល់គ្នា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម