ភីលីព និងបារថូឡូមេ; ម៉ាថាយអ្នកទារពន្ធ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ;
លូកា 5:27 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវក៏យាងចេញទៅ ហើយទតឃើញអ្នកទារពន្ធម្នាក់ឈ្មោះលេវី អង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!”។ Khmer Christian Bible ក្រោយពីហេតុការណ៍ទាំងនេះ ព្រះអង្គក៏ចេញទៅ ហើយបានឃើញអ្នកទារពន្ធដារម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយហេតុការណ៍ទាំងនេះ ព្រះអង្គក៏យាងចេញទៅ ហើយឃើញអ្នកទារពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះ ព្រះអង្គទតឃើញអ្នកទារពន្ធ*ម្នាក់ឈ្មោះ លេវី អង្គុយនៅកន្លែងយកពន្ធ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយការទាំងនោះ ទ្រង់យាងចេញទៅ ឃើញអ្នកយកពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅទីយកពន្ធ ទ្រង់មានបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំឯណេះ អាល់គីតាប បន្ទាប់មក អ៊ីសាចាកចេញពីទីនោះ គាត់ឃើញអ្នកទារពន្ធម្នាក់ ឈ្មោះលេវី អង្គុយនៅកន្លែងយកពន្ធ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ |
ភីលីព និងបារថូឡូមេ; ម៉ាថាយអ្នកទារពន្ធ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ;
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ! ទុកឲ្យមនុស្សស្លាប់បញ្ចុះមនុស្សស្លាប់គ្នាគេទៅ”។
អនទ្រេ; ភីលីព និងបារថូឡូមេ; ម៉ាថាយ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ; ស៊ីម៉ូនអ្នកជាតិនិយម
ព្រះយេស៊ូវទ្រង់ឮដូច្នេះ ក៏មានបន្ទូលនឹងគាត់ថា៖“អ្នកនៅខ្វះការមួយ។ ចូរលក់អ្វីៗទាំងអស់ដែលអ្នកមាន ហើយចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចមកតាមខ្ញុំចុះ”។
នៅថ្ងៃបន្ទាប់ ព្រះយេស៊ូវមានព្រះទ័យចង់ចេញទៅកាលីឡេ។ ព្រះអង្គទ្រង់រកភីលីព ហើយមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ!”។
ប្រសិនបើអ្នកណាបម្រើខ្ញុំ អ្នកនោះត្រូវតែមកតាមខ្ញុំ ហើយកន្លែងដែលខ្ញុំនៅ អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ ប្រសិនបើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ។