ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ព្យាការីគ្មានការអាប់ឱនកិត្តិយសទេ លើកលែងតែនៅក្នុងស្រុកកំណើត និងក្នុងគ្រួសាររបស់ខ្លួនប៉ុណ្ណោះ”។
លូកា 4:24 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលទៀតថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានព្យាការីណាដែលទទួលការស្វាគមន៍នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនាំព្រះបន្ទូលមិនបានទទួលការស្វាគមន៍នៅក្នុងស្រុកកំណើតរបស់ខ្លួនទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការី*ណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលទៀតថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានណាពណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ |
ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ព្យាការីគ្មានការអាប់ឱនកិត្តិយសទេ លើកលែងតែនៅក្នុងស្រុកកំណើត និងក្នុងគ្រួសាររបស់ខ្លួនប៉ុណ្ណោះ”។
តាមពិត ព្រះអង្គផ្ទាល់ធ្លាប់ធ្វើបន្ទាល់ថា ព្យាការីគ្មានកិត្តិយសនៅក្នុងស្រុកកំណើតរបស់ខ្លួនទេ។
“ខ្ញុំជាជនជាតិយូដា បានកើតនៅតើសុសក្នុងគីលីគា ប៉ុន្តែធំឡើងនៅទីក្រុងនេះ ហើយទទួលការអប់រំតាមក្រឹត្យវិន័យរបស់ដូនតាយ៉ាងតឹងរ៉ឹង ក្រោមការបង្រៀនរបស់កាម៉ាលាល។ ខ្ញុំជាអ្នកស៊ប់ចំពោះព្រះ ដូចអ្នកទាំងអស់គ្នានៅសព្វថ្ងៃនេះដែរ។