ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
លូកា 3:38 - ព្រះគម្ពីរខ្មែរសាកល កៃណានជាកូនអេណុស អេណុសជាកូនសេថ សេថជាកូនអ័ដាម ហើយអ័ដាមជាកូនរបស់ព្រះ៕ Khmer Christian Bible លោកកៃណានជាកូនលោកអេណុស លោកអេណុសជាកូនលោកសេត លោកសេតជាកូនលោកអ័ដាម ហើយលោកអ័ដាមជាកូនព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កៃណានជាកូនអេណុស អេណុសជាកូនសេត សេតជាកូនអ័ដាម អ័ដាមជាកូនព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកៃណានជាបុត្រលោកអេណុស លោកអេណុសជាបុត្រលោកសេថ លោកសេថជាបុត្រលោកអដាំ ហើយលោកអដាំជាបុត្រព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កៃណានជាកូនអេណុសៗជាកូនសេតៗ ជាកូនអ័ដាមៗ ជាកូនព្រះ។ អាល់គីតាប លោកកៃណានជាកូនលោកអេណុស លោកអេណុសជាកូនលោកសេថ លោកសេថជាកូនអាដាម ហើយអាដាមជាមនុស្សដំបូងដែលអុលឡោះបង្កើតមក។ |
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
អ័ដាមបានរួមដំណេកជាមួយប្រពន្ធរបស់គាត់ម្ដងទៀត នោះនាងក៏បង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថាសេថ ដ្បិតនាងនិយាយថា៖ “ព្រះបានតាំងពូជពង្សម្នាក់ទៀតឲ្យខ្ញុំ ជំនួសអេបិលដែលកាអ៊ីនបានសម្លាប់”។
សេថក៏បង្កើតកូនប្រុសម្នាក់ដែរ គាត់ដាក់ឈ្មោះវាថាអេណុស។ នៅគ្រានោះ គេចាប់ផ្ដើមស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា៕
ប៉ុន្តែឥឡូវនេះ ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ! យើងខ្ញុំជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូននៃយើងខ្ញុំ គឺយើងខ្ញុំទាំងអស់គ្នាជាស្នាព្រះហស្តរបស់ព្រះអង្គ។
ទ្បាមេកជាកូនមធូសាទ្បា មធូសាទ្បាជាកូនហេណុក ហេណុកជាកូនយ៉ារេឌ យ៉ារេឌជាកូនម៉ាលេលាល ម៉ាលេលាលជាកូនកៃណាន
បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់មកពីទន្លេយ័រដាន់វិញ ទាំងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយព្រះអង្គត្រូវព្រះវិញ្ញាណនាំទៅទីរហោស្ថាន
មានសរសេរទុកមកដូច្នេះដែរថា: “អ័ដាមមនុស្សដំបូងបានជាអ្នកមានជីវិត” រីឯអ័ដាមចុងក្រោយ បានជាវិញ្ញាណផ្ដល់ជីវិត។