ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 3:33 - ព្រះគម្ពីរខ្មែរសាកល

ណាសូន​ជាកូន​អ័មីណាដាប់ អ័មីណាដាប់​ជាកូន​អាដមីន អាដមីន​ជាកូន​អើរ៉ាម អើរ៉ាម​ជាកូន​ហេស្រុន ហេស្រុន​ជាកូន​ពេរេស ពេរេស​ជាកូន​យូដា

សូមមើលជំពូក

Khmer Christian Bible

លោក​ណាសូន​ជា​កូន​លោក​អមីណាដាប់​ លោក​អមីណាដាប់​ជា​កូន​លោក​អាដមីន​ លោក​អាដមីន​ជា​កូន​លោក​អ័រនី​ លោក​អ័រនី​ជាកូន​លោក​អើរ៉ាម​ លោក​អើរ៉ាម​ជា​កូន​លោក​ពេរេស​ លោក​ពេរេស​ជា​កូន​លោក​យូដា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ណាសូន​ជា​កូន​អេមី‌ណាដាប់ អេមី‌ណាដាប់​ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូម អែសរ៉ូម​ជា​កូន​ពេរេស ពេរេស​ជា​កូន​យូដា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ណាសូន​ជា​បុត្រ​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​ជា​បុត្រ​លោក​អើរ៉ាម លោក​អើរ៉ាម​ជា​បុត្រ​លោក​អ័រនី លោក​អ័រនី​ជា​បុត្រ​លោក​អែស‌រ៉ូម លោក​អែស‌រ៉ូម​ជា​បុត្រ​លោក​ពេរេស លោក​ពេរេស​ជា​បុត្រ​លោក​យូដា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ណាសូន​ជា​កូន​អេមី‌ន៉ាដាប់ៗ ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូមៗ ជា​កូន​ពេរេសៗ ជា​កូន​របស់​យូដា

សូមមើលជំពូក

អាល់គីតាប

លោក​ណាសូន​ជា​កូន​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​ជា​កូន​លោក​អើ‌រ៉ាម លោក​អើ‌រ៉ាម​ជា​កូន​លោក​អ័រនី លោក​អ័រនី​ជា​កូន​លោក​អែសរ៉ូម លោក​អែសរ៉ូម​ជា​កូន​លោក​ពេរេស លោក​ពេរេស​ជា​កូន​លោក​យូដា

សូមមើលជំពូក



លូកា 3:33
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ក៏​និយាយថា​៖ “លើកនេះ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះយេហូវ៉ា”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា យូដា​។ បន្ទាប់មក នាង​ក៏​លែង​មានកូន​ទៀត​៕


ប៉ុន្តែ​វា​ទាញ​ដៃ​វា​ចូលវិញ ហើយ​មើល៍! បងប្រុស​របស់វា​បាន​ចេញមក​! ឆ្មប​ក៏​និយាយថា​៖ “ឯង​បាន​ញែក​ប្រឡោះ​សម្រាប់​ខ្លួន​ធ្វើអី​!” ដូច្នេះ​គេ​ដាក់ឈ្មោះ​កូននោះ​ថា ពេរេស​។


ពួក​កូនប្រុស​របស់​យូដា មាន​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស ប៉ុន្តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ដែនដី​កាណាន រីឯ​ពួក​កូនប្រុស​របស់​ពេរេស មាន​ហេស្រុន និង​ហាមុល​។


យូដា​អើយ បងប្អូន​របស់ឯង​នឹង​សរសើរ​ឯង ដៃ​របស់ឯង​នឹង​នៅលើ ក​របស់​ខ្មាំងសត្រូវ​ឯង ពួក​កូនប្រុស​របស់​ឪពុក​ឯង​នឹង​ក្រាបចុះ​នៅចំពោះ​ឯង​។


ដាវីឌ​ជាកូន​អ៊ីសាយ អ៊ីសាយ​ជាកូន​អូបិឌ អូបិឌ​ជាកូន​បូអូស បូអូស​ជាកូន​សាលម៉ូន សាលម៉ូន​ជាកូន​ណាសូន


យូដា​ជាកូន​យ៉ាកុប យ៉ាកុប​ជាកូន​អ៊ីសាក អ៊ីសាក​ជាកូន​អ័ប្រាហាំ អ័ប្រាហាំ​ជាកូន​ថេរ៉ា ថេរ៉ា​ជាកូន​ណាឃរ