ព្រះអង្គបានផ្លាស់ការទួញសោករបស់ទូលបង្គំឲ្យទៅជាការរាំសប្បាយ ហើយបានដោះក្រណាត់ធ្មៃរបស់ទូលបង្គំចេញ ក៏បានក្រវាត់ទូលបង្គំដោយអំណរវិញ
លូកា 24:52 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ថ្វាយបង្គំព្រះអង្គ រួចត្រឡប់ទៅយេរូសាឡិមវិញដោយអំណរយ៉ាងខ្លាំង Khmer Christian Bible ពួកគេក៏ថ្វាយបង្គំព្រះអង្គ ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញដោយអំណរជាខ្លាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ថ្វាយបង្គំព្រះអង្គ រួចត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ក្រាបថ្វាយបង្គំទ្រង់ រួចត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង អាល់គីតាប ក្រោយពីបានថ្វាយបង្គំអ៊ីសារួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។ |
ព្រះអង្គបានផ្លាស់ការទួញសោករបស់ទូលបង្គំឲ្យទៅជាការរាំសប្បាយ ហើយបានដោះក្រណាត់ធ្មៃរបស់ទូលបង្គំចេញ ក៏បានក្រវាត់ទូលបង្គំដោយអំណរវិញ
ពេលនោះ មើល៍! ព្រះយេស៊ូវជួបពួកនាង ហើយមានបន្ទូលថា៖“សុខសប្បាយ!”។ ពួកនាងក៏ចូលមកជិតឱបព្រះបាទារបស់ព្រះអង្គ រួចថ្វាយបង្គំព្រះអង្គ។
ខណៈដែលព្រះអង្គកំពុងប្រទានពរពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេ ហើយត្រូវបានលើកឡើងទៅលើមេឃ។
អ្នករាល់គ្នាឮខ្ញុំប្រាប់អ្នករាល់គ្នាហើយថា: ‘ខ្ញុំនឹងទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ’។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ម្ល៉េះសមអ្នករាល់គ្នាបានអរសប្បាយដោយសារខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាធំជាងខ្ញុំ។
ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត នោះចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយ ហើយគ្មានអ្នកណាយកអំណររបស់អ្នករាល់គ្នាចេញពីអ្នករាល់គ្នាឡើយ។
ប៉ុន្តែខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាថា ការដែលខ្ញុំទៅ គឺជាប្រយោជន៍ដល់អ្នករាល់គ្នា ពីព្រោះប្រសិនបើខ្ញុំមិនទៅទេ ព្រះជំនួយនឹងមិនមករកអ្នករាល់គ្នាឡើយ ប៉ុន្តែប្រសិនបើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។
បន្ទាប់មក ពួកគេក៏ត្រឡប់ពីភ្នំមួយដែលហៅថា “ភ្នំដើមអូលីវ” ទៅយេរូសាឡិមវិញ។ ភ្នំនោះនៅជិតយេរូសាឡិម មានចម្ងាយផ្លូវដែលអនុញ្ញាតឲ្យធ្វើដំណើរក្នុងថ្ងៃសប្ប័ទ។
ទោះបីជាអ្នករាល់គ្នាមិនបានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់ព្រះអង្គ; ទោះបីជាអ្នករាល់គ្នាមើលមិនឃើញព្រះអង្គនៅឥឡូវនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែជឿលើព្រះអង្គ ហើយត្រេកអរយ៉ាងខ្លាំងដោយអំណរដ៏រុងរឿងដែលរកពាក្យថ្លែងពុំបាន