ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំតាំងពីដំបូងមក។
លូកា 24:48 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាជាសាក្សីអំពីការទាំងនេះ Khmer Christian Bible ហើយអ្នករាល់គ្នាជាសាក្សីនៃហេតុការណ៍ទាំងនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ អាល់គីតាប អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។ |
ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំតាំងពីដំបូងមក។
ចាប់តាំងពីពិធីជ្រមុជទឹករបស់យ៉ូហាន រហូតដល់ថ្ងៃដែលព្រះយេស៊ូវត្រូវបានទទួលឡើងពីពួកយើងទៅ គឺឲ្យម្នាក់ក្នុងអ្នកទាំងនេះធ្វើជាសាក្សីជាមួយយើងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ”។
យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។
យើងជាសាក្សីអំពីការទាំងអស់ដែលព្រះអង្គបានធ្វើទាំងនៅតំបន់របស់ជនជាតិយូដា និងនៅយេរូសាឡិមផង។ គេបានធ្វើគុតព្រះអង្គដោយព្យួរនៅលើឈើ។
មិនមែនដល់មនុស្សទាំងអស់ទេ តែដល់ពួកសាក្សីដែលជ្រើសរើសទុកមុនដោយព្រះវិញ គឺយើងដែលហូបជាមួយព្រះអង្គ និងផឹកជាមួយព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
ព្រះយេស៊ូវបានលេចមកអស់រយៈពេលជាច្រើនថ្ងៃ ដល់ពួកអ្នកដែលឡើងពីកាលីឡេមកយេរូសាឡិមជាមួយព្រះអង្គ; ឥឡូវនេះ អ្នកទាំងនោះបានជាសាក្សីរបស់ព្រះអង្គដល់ប្រជាជន
“ព្រះយេស៊ូវនេះហើយ ដែលព្រះបានលើកឲ្យរស់ឡើងវិញ។ យើងទាំងអស់គ្នាជាសាក្សីអំពីការនេះ។
ដ្បិតអ្នកនឹងបានជាសាក្សីរបស់ព្រះអង្គដល់មនុស្សទាំងអស់ អំពីអ្វីដែលអ្នកបានឃើញ និងបានឮ។
អ្នករាល់គ្នាបានធ្វើគុតស្ថាបនិកនៃជីវិត ប៉ុន្តែព្រះបានលើកព្រះអង្គនេះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់! ពួកយើងជាសាក្សីអំពីការនេះ។
ពួកសាវ័កបានធ្វើបន្ទាល់ដោយអំណាចយ៉ាងខ្លាំង អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយមានព្រះគុណដ៏ធំធេងលើពួកគេទាំងអស់គ្នា។
យើងខ្ញុំជាសាក្សីអំពីការទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបានប្រទានដល់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គក៏ដូច្នោះដែរ”។
ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា