ពេលនោះ មើល៍! វាំងននក្នុងព្រះវិហារបានរហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម។ ផែនដីក៏រញ្ជួយ ថ្មដាប្រេះដាច់ពីគ្នា
លូកា 23:47 - ព្រះគម្ពីរខ្មែរសាកល មេទាហានលើមួយរយនាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ហើយពោលថា៖ “បុរសនេះពិតជាមនុស្សសុចរិតមែន!”។ Khmer Christian Bible កាលនាយទាហានម្នាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏សរសើរតម្កើងព្រះជាម្ចាស់ថា៖ «បុរសនេះជាមនុស្សសុចរិតមែន» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមេទ័ពបានឃើញហេតុការណ៍ដែលកើតឡើង លោកក៏សរសើរតម្កើងព្រះ ហើយពោលថា៖ «មនុស្សនេះពិតជាសុចរិតមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាយទាហានរ៉ូម៉ាំងដែលបានឃើញហេតុការណ៍កើតឡើង ក៏លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលថា៖ «បុរសនេះពិតជាសុចរិតមែន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមេទ័ពបានឃើញការដែលកើតមក នោះក៏ពោលសរសើរដល់ព្រះ ហើយថា មនុស្សនេះសុចរិតពិតមែន អាល់គីតាប នាយទាហានរ៉ូម៉ាំងដែលបានឃើញហេតុការណ៍កើតឡើង ក៏លើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ហើយពោលថា៖ «បុរសនេះពិតជាសុចរិតមែន!»។ |
ពេលនោះ មើល៍! វាំងននក្នុងព្រះវិហារបានរហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម។ ផែនដីក៏រញ្ជួយ ថ្មដាប្រេះដាច់ពីគ្នា
មេទាហានលើមួយរយនាក់ និងពួកអ្នកដែលកំពុងយាមព្រះយេស៊ូវជាមួយលោក បានឃើញរញ្ជួយផែនដី និងហេតុការណ៍ដែលកើតឡើង ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយពោលថា៖ “អ្នកនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។
នៅពេលឃើញដូច្នេះ ហ្វូងមនុស្សក៏កោតខ្លាច ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
មេទាហានលើមួយរយនាក់ដែលឈរទល់មុខព្រះអង្គ ឃើញថាព្រះអង្គផុតដង្ហើមយ៉ាងដូច្នេះ ក៏ពោលថា៖ “បុរសនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។
ដ្បិតយើងកំពុងទទួលយ៉ាងត្រឹមត្រូវមែន សមនឹងអ្វីដែលយើងបានធ្វើ ប៉ុន្តែម្នាក់នេះមិនបានធ្វើអាក្រក់អ្វីឡើយ”។
ពួកជនជាតិយូដាតបថា៖ “យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ អ្នកនេះគួរតែស្លាប់ ពីព្រោះវាតាំងខ្លួនជាព្រះបុត្រារបស់ព្រះ”។