នៅក្នុងចិត្តរបស់ខ្ញុំ មានពាក្យថ្លែងជំទាស់នឹងការបំពានរបស់មនុស្សអាក្រក់ថា៖ “គ្មានការកោតខ្លាចព្រះសោះ នៅចំពោះភ្នែករបស់គេ
លូកា 23:40 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែម្នាក់ទៀតបានតប ដោយស្ដីបន្ទោសគាត់ថា៖ “តើឯងមិនកោតខ្លាចព្រះទេឬ? ឯងក៏ជាប់ទោសដូចគ្នាដែរ Khmer Christian Bible ប៉ុន្ដែម្នាក់ទៀតបន្ទោសម្នាក់នោះថា៖ «តើឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ ដ្បិតឯងក៏ជាប់ទោសដូចគ្នា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ម្នាក់ទៀតឆ្លើយបន្ទោសថា៖ «តើឯងមិនខ្លាចព្រះទេឬ? ដ្បិតឯងក៏ជាប់ទោសដូចគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នកទោសម្នាក់ទៀតស្ដីឲ្យអ្នកនោះថា៖ «ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែម្នាក់ទៀតឆ្លើយបន្ទោសវាថា តើឯងមិនខ្លាចព្រះទេឬអី ដ្បិតឯងក៏ជាប់ទោសដូចគ្នា អាល់គីតាប ប៉ុន្តែ អ្នកទោសម្នាក់ទៀតស្ដីឲ្យអ្នកនោះថា៖ «ឯងមិនកោតខ្លាចអុលឡោះទេឬ? ឯងត្រូវគេកាត់ទោសដូចគាត់ដែរ។ |
នៅក្នុងចិត្តរបស់ខ្ញុំ មានពាក្យថ្លែងជំទាស់នឹងការបំពានរបស់មនុស្សអាក្រក់ថា៖ “គ្មានការកោតខ្លាចព្រះសោះ នៅចំពោះភ្នែករបស់គេ
“នៅពេលពួកអ្នកដែលត្រូវបានជួលប្រហែលពីម៉ោងប្រាំល្ងាចនោះមកដល់ ពួកគេម្នាក់ៗទទួលបានមួយឌេណារី។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មនុស្សមានជំនឿតិចអើយ! ម្ដេចក៏អ្នករាល់គ្នាកំសាកម្ល៉េះ?”។ បន្ទាប់មកព្រះអង្គក៏ក្រោកឡើង ស្ដីឲ្យខ្យល់ និងរលក ពេលនោះមានភាពស្ងប់ស្ងាត់ឈឹង។
ផ្ទុយទៅវិញ ខ្ញុំសូមបញ្ជាក់ដល់អ្នករាល់គ្នាថាគួរតែខ្លាចអ្នកណា គឺត្រូវខ្លាចព្រះអង្គដែលក្រោយពីសម្លាប់ហើយ មានសិទ្ធិអំណាចបោះទៅក្នុងស្ថាននរក។ មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរខ្លាចព្រះអង្គនេះចុះ។
ម្នាក់នៃឧក្រិដ្ឋជនដែលត្រូវបានឆ្កាងក៏ជេរប្រមាថព្រះអង្គថា៖ “តើអ្នកឯងមិនមែនជាព្រះគ្រីស្ទទេឬ? ចូរសង្គ្រោះខ្លួនឯង និងយើងមើល៍!”។
ដ្បិតយើងកំពុងទទួលយ៉ាងត្រឹមត្រូវមែន សមនឹងអ្វីដែលយើងបានធ្វើ ប៉ុន្តែម្នាក់នេះមិនបានធ្វើអាក្រក់អ្វីឡើយ”។
កុំចូលរួមក្នុងកិច្ចការនៃសេចក្ដីងងឹតដែលមិនបង្កើតផលឡើយ ផ្ទុយទៅវិញ ចូរលាតត្រដាងការទាំងនោះចុះ
ព្រះអម្ចាស់អើយ! តើមាននរណាមិនកោតខ្លាច ហើយមិនលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលវិសុទ្ធ។ ប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ដ្បិតសេចក្ដីយុត្តិធម៌របស់ព្រះអង្គត្រូវបានសម្ដែងហើយ”។
ពួកគេជេរប្រមាថព្រះនៃស្ថានសួគ៌ ដោយសារតែការឈឺចាប់របស់ខ្លួន និងដោយសារតែដំបៅរបស់ពួកគេ ហើយមិនកែប្រែចិត្តពីអំពើរបស់ខ្លួនឡើយ។