មានប្រសាសន៍នឹងពួកគេថា៖ “អ្នករាល់គ្នាបាននាំអ្នកនេះមករកខ្ញុំ ទុកដូចជាមនុស្សដែលនាំប្រជាជនឲ្យបះបោរ ហើយមើល៍! ខ្ញុំបានសួរចម្លើយគាត់នៅមុខអ្នករាល់គ្នា ប៉ុន្តែមិនឃើញទោសអ្វីក្នុងអ្នកនេះ ដូចដែលអ្នករាល់គ្នាចោទប្រកាន់គាត់ឡើយ។
លូកា 23:22 - ព្រះគម្ពីរខ្មែរសាកល ពីឡាត់មានប្រសាសន៍នឹងពួកគេជាលើកទីបីថា៖ “ហេតុអ្វី? តើអ្នកនេះបានប្រព្រឹត្តការអាក្រក់អ្វី? ខ្ញុំរកមិនឃើញទោសអ្វីដល់ស្លាប់ក្នុងគាត់ឡើយ។ ដូច្នេះ ក្រោយពីវាយប្រដៅគាត់ ខ្ញុំនឹងដោះលែងគាត់”។ Khmer Christian Bible លោកពីឡាត់ក៏និយាយទៅពួកគេជាលើកទីបីថា៖ «ហេតុអ្វី តើអ្នកនេះបានធ្វើអ្វីអាក្រក់ឬ? ខ្ញុំឃើញថាគាត់គ្មានទោសត្រូវស្លាប់ទេ ដូច្នេះពេលដាក់ទណ្ឌកម្មហើយ ខ្ញុំនឹងដោះលែងគាត់!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ទៅគេជាគម្រប់បីដងថា៖ «តើមនុស្សនេះបានធ្វើអាក្រក់អ្វី? ខ្ញុំមិនឃើញមានហេតុអ្វីគួរឲ្យស្លាប់ឡើយ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងគាត់ទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពីឡាតមានប្រសាសន៍ទៅគេជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរឲ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកមានប្រសាសន៍ទៅគេជាគំរប់៣ដងថា តើមនុស្សនេះបានធ្វើអាក្រក់អ្វី ខ្ញុំមិនឃើញជាមានហេតុអ្វីគួរឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងវាទៅ អាល់គីតាប លោកពីឡាតមានប្រសាសន៍ទៅគេ ជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរឲ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ |
មានប្រសាសន៍នឹងពួកគេថា៖ “អ្នករាល់គ្នាបាននាំអ្នកនេះមករកខ្ញុំ ទុកដូចជាមនុស្សដែលនាំប្រជាជនឲ្យបះបោរ ហើយមើល៍! ខ្ញុំបានសួរចម្លើយគាត់នៅមុខអ្នករាល់គ្នា ប៉ុន្តែមិនឃើញទោសអ្វីក្នុងអ្នកនេះ ដូចដែលអ្នករាល់គ្នាចោទប្រកាន់គាត់ឡើយ។
ពីឡាត់ក៏មានប្រសាសន៍នឹងពួកនាយកបូជាចារ្យ និងហ្វូងមនុស្សថា៖ “ខ្ញុំរកមិនឃើញទោសអ្វីក្នុងមនុស្សនេះឡើយ”។
គឺដោយព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាកូនចៀមដ៏ឥតសៅហ្មង និងឥតប្រឡាក់។
ដ្បិតព្រះគ្រីស្ទបានរងទុក្ខម្ដងដើម្បីប្រោសលោះបាប គឺអ្នកសុចរិតបានជំនួសអ្នកទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះ។ ព្រះគ្រីស្ទត្រូវគេធ្វើគុតខាងសាច់ឈាម ប៉ុន្តែមានព្រះជន្មរស់ឡើងវិញខាងវិញ្ញាណ។