ខណៈដែលពីឡាត់អង្គុយលើកៅអីកាត់ក្ដី ប្រពន្ធរបស់លោកបានបញ្ជូនដំណឹងមកលោកថា៖ “កុំឲ្យលោកពាក់ព័ន្ធនឹងរឿងមនុស្សសុចរិតនោះឡើយ ដ្បិតថ្ងៃនេះ ខ្ញុំបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងយល់សប្តិ ដោយសារតែអ្នកនោះ”។
លូកា 23:20 - ព្រះគម្ពីរខ្មែរសាកល ពីឡាត់មានប្រសាសន៍នឹងពួកគេម្ដងទៀត ដោយចង់ដោះលែងព្រះយេស៊ូវ។ Khmer Christian Bible ដោយចង់ដោះលែងព្រះយេស៊ូ លោកពីឡាត់ក៏និយាយបញ្ជាក់ទៅពួកគេម្ដងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកពីឡាត់ចង់លែងព្រះយេស៊ូវ លោកក៏មានប្រសាសន៍ទៅគេម្តងទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពីឡាតចង់ដោះលែងព្រះយេស៊ូ លោកក៏មានប្រសាសន៍ទៅគេម្ដងទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាលោកពីឡាត់មានប្រសាសន៍ទៅគេម្តងទៀត ដោយចង់លែងព្រះយេស៊ូវវិញ អាល់គីតាប លោកពីឡាតចង់ដោះលែងអ៊ីសា លោកក៏មានប្រសាសន៍ទៅគេម្ដងទៀត។ |
ខណៈដែលពីឡាត់អង្គុយលើកៅអីកាត់ក្ដី ប្រពន្ធរបស់លោកបានបញ្ជូនដំណឹងមកលោកថា៖ “កុំឲ្យលោកពាក់ព័ន្ធនឹងរឿងមនុស្សសុចរិតនោះឡើយ ដ្បិតថ្ងៃនេះ ខ្ញុំបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងយល់សប្តិ ដោយសារតែអ្នកនោះ”។
ពីឡាត់ចង់បំពេញចិត្តហ្វូងមនុស្ស ក៏ដោះលែងបារ៉ាបាសដល់ពួកគេ។ បន្ទាប់ពីឲ្យគេវាយព្រះយេស៊ូវនឹងខ្សែតី លោកក៏ប្រគល់ព្រះអង្គដើម្បីឲ្យគេឆ្កាងព្រះអង្គ។
បារ៉ាបាសជាអ្នកដែលជាប់គុកដោយសារតែការបះបោរ និងឃាតកម្មដែលបានកើតឡើងនៅក្នុងទីក្រុង។
តាំងពីពេលនោះមក ពីឡាត់ក៏ព្យាយាមដោះលែងព្រះអង្គ ប៉ុន្តែពួកជនជាតិយូដាស្រែកឡើងថា៖ “ប្រសិនបើលោកដោះលែងអ្នកនេះ លោកមិនមែនជាមិត្តរបស់សេសារទេ។ អស់អ្នកដែលតាំងខ្លួនជាស្ដេចគឺប្រឆាំងនឹងសេសារ!”។