ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 22:48 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“យូដាស​អើយ តើ​អ្នក​ក្បត់​កូនមនុស្ស​ដោយ​ការថើប​ឬ​?”។

សូមមើលជំពូក

Khmer Christian Bible

ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «យូដាស​ តើ​អ្នក​ក្បត់​កូន​មនុស្ស​ដោយ​ការ​ថើប​ឬ?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​មួយ​ខ្សឺត​ដូច្នេះ​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នក​ធ្វើ​ជា​ថើប ដើម្បី​បញ្ជូន​បុត្រ​មនុស្ស*​ឬ​អី?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទ្រង់​មាន​បន្ទូល​ទៅ​វា​ថា យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​១​ខ្សឺត​ឬ​អី

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នក​ធ្វើ​ជា​ថើប ដើម្បី​បញ្ជូន​បុត្រា​មនុស្ស​ឬ​អី?»។

សូមមើលជំពូក



លូកា 22:48
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មាត់​របស់គេ​រអិល​ជាង​ប៊័រ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​មាន​សង្គ្រាម ពាក្យសម្ដី​របស់គេ​រលូន​ជាង​ប្រេង ប៉ុន្តែ​វា​ជា​ដាវដែលហូតជាស្រេច​។


របួស​ពី​មិត្តសម្លាញ់ គឺ​ស្មោះត្រង់ រីឯ​ការថើប​ពី​អ្នកដែល​ស្អប់​ខ្លួន គឺ​ជ្រុលពេក​។


ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នៅឡើយ មើល៍! មាន​ហ្វូងមនុស្ស​មួយក្រុម​បាន​មក​។ ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់ គឺ​អ្នក​ដែល​គេ​ហៅថា​យូដាស កំពុង​នាំមុខ​ពួកគេ​។ គាត់​ចូលមកជិត​ព្រះយេស៊ូវ​ដើម្បី​ថើប​ព្រះអង្គ​។


នៅពេល​ពួក​អ្នក​ដែល​នៅ​ជុំវិញ​ព្រះយេស៊ូវ​ឃើញ​ហេតុការណ៍​ដែល​រៀបនឹង​កើតឡើង ពួកគេ​ទូលថា​៖ “ព្រះអម្ចាស់​! តើ​ឲ្យ​យើងខ្ញុំ​កាប់​នឹង​ដាវ​ឬ​?”។