Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:48 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នក​ធ្វើ​ជា​ថើប ដើម្បី​បញ្ជូន​បុត្រ​មនុស្ស*​ឬ​អី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

48 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“យូដាស​អើយ តើ​អ្នក​ក្បត់​កូនមនុស្ស​ដោយ​ការថើប​ឬ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

48 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «យូដាស​ តើ​អ្នក​ក្បត់​កូន​មនុស្ស​ដោយ​ការ​ថើប​ឬ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​មួយ​ខ្សឺត​ដូច្នេះ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 តែ​ទ្រង់​មាន​បន្ទូល​ទៅ​វា​ថា យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​១​ខ្សឺត​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

48 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នក​ធ្វើ​ជា​ថើប ដើម្បី​បញ្ជូន​បុត្រា​មនុស្ស​ឬ​អី?»។

សូមមើលជំពូក ចម្លង




លូកា 22:48
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពាក្យ​សម្ដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត តែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅ គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ ពាក្យ​សម្ដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រ តែ​មុត​ដូច​មុខ​ដាវ។


ពាក្យ​ស្ដី​បន្ទោស​របស់​មិត្ត​សម្លាញ់ ផុស​ចេញ​ពី​ចិត្ត​ភក្ដី‌ភាព រីឯ​ពាក្យ​ស្និទ្ធ‌ស្នាល​របស់​សត្រូវ ផុស​ចេញ​ពី​ចិត្ត​បោក​បញ្ឆោត។


នៅ​ពេល​ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​បណ្ដា‌ជន​មក​ដល់ នាំ​មុខ​ដោយ​ឈ្មោះ​យូដាស ជា​សិស្ស*​មួយ​រូប ក្នុង​ក្រុម​ទាំង​ដប់‌ពីរ។ គាត់​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ថើប​ព្រះអង្គ។


ពួក​អ្នក​នៅ​ជា​មួយ​ព្រះ‌យេស៊ូ​ឃើញ​ហេតុ‌ការណ៍​ដែល​ហៀប​នឹង​កើត​ឡើង ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់! តើ​ឲ្យ​យើង​ខ្ញុំ​ហូត​ដាវ​កាប់​គេ​ឬ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម