មិនមែនអ្វីដែលចូលតាមមាត់ ធ្វើឲ្យមនុស្សសៅហ្មងនោះឡើយ គឺអ្វីដែលចេញមកពីមាត់វិញទេ ដែលធ្វើឲ្យមនុស្សសៅហ្មង”។
លូកា 22:10 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មើល៍! នៅពេលពួកអ្នកចូលទៅទីក្រុង មានបុរសម្នាក់ដែលកំពុងលីក្អមទឹកនឹងជួបពួកអ្នក។ ចូរទៅតាមគាត់រហូតដល់ផ្ទះដែលគាត់ចូលនោះចុះ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ ពេលពួកអ្នកចូលទៅក្នុងក្រុង ពួកអ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ចូរដើរតាមអ្នកនោះទៅក្នុងផ្ទះដែលអ្នកនោះចូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «សូមស្តាប់! កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះទៅក្នុងផ្ទះណាដែលគាត់ចូល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ប្រាប់ថា មើល កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះ ទៅក្នុងផ្ទះណាដែលគាត់ចូល អាល់គីតាប អ៊ីសាឆ្លើយថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល |
មិនមែនអ្វីដែលចូលតាមមាត់ ធ្វើឲ្យមនុស្សសៅហ្មងនោះឡើយ គឺអ្វីដែលចេញមកពីមាត់វិញទេ ដែលធ្វើឲ្យមនុស្សសៅហ្មង”។
ហើយនិយាយនឹងម្ចាស់ផ្ទះថា: ‘លោកគ្រូសួរអ្នកថា តើបន្ទប់ទទួលភ្ញៀវដែលខ្ញុំនឹងហូបអាហារបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅឯណា?’
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីកាលណាពេលវេលានោះមកដល់ អ្នករាល់គ្នាបាននឹកឃើញថាខ្ញុំប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាតាំងពីដំបូងទេ ពីព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នា។