“យើងនឹងពន្យុះជនជាតិអេហ្ស៊ីបឲ្យទាស់នឹងជនជាតិអេហ្ស៊ីប ម្នាក់ៗនឹងច្បាំងនឹងបងប្អូនរបស់ខ្លួន ម្នាក់ៗនឹងប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន ទីក្រុងមួយនឹងតទល់នឹងទីក្រុងមួយទៀត អាណាចក្រមួយនឹងតទល់នឹងអាណាចក្រមួយទៀត។
លូកា 21:10 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖“ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត Khmer Christian Bible រួចព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ហើយប្រទេសមួយទាស់នឹងប្រទេសមួយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ ហើយនគរមួយទាស់នឹងនគរមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលទៅគេថា សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ ហើយនគរ១ទាស់នឹងនគរ១ អាល់គីតាប អ៊ីសាមានប្រសាសន៍ថែមទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត |
“យើងនឹងពន្យុះជនជាតិអេហ្ស៊ីបឲ្យទាស់នឹងជនជាតិអេហ្ស៊ីប ម្នាក់ៗនឹងច្បាំងនឹងបងប្អូនរបស់ខ្លួន ម្នាក់ៗនឹងប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន ទីក្រុងមួយនឹងតទល់នឹងទីក្រុងមួយទៀត អាណាចក្រមួយនឹងតទល់នឹងអាណាចក្រមួយទៀត។
នៅថ្ងៃនោះ ចលាចលយ៉ាងធំពីព្រះយេហូវ៉ានឹងកើតឡើងក្នុងពួកគេ បានជាម្នាក់ៗនឹងចាប់អ្នកជិតខាងរបស់ខ្លួនត្រង់ដៃ ហើយលើកដៃទាស់នឹងដៃអ្នកជិតខាងរបស់ខ្លួន។
ពេលនោះ ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត ហើយនៅកន្លែងផ្សេងៗនឹងមានរញ្ជួយផែនដី និងទុរ្ភិក្ស។ ទាំងអស់នេះជាការចាប់ផ្ដើមនៃការឈឺពោះឆ្លងទន្លេ។
ហើយនៅកន្លែងផ្សេងៗនឹងមានទាំងរញ្ជួយផែនដីយ៉ាងខ្លាំង ទុរ្ភិក្ស និងជំងឺរាតត្បាត ព្រមទាំងនឹងមានហេតុការណ៍ដ៏រន្ធត់ និងទីសម្គាល់ដ៏ធំពីលើមេឃផង។
កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងចលាចល កុំតក់ស្លុតឡើយ ដ្បិតការទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែមិនមែនជាទីបញ្ចប់ភ្លាមទេ”។
ម្នាក់ក្នុងពួកគេឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយបញ្ជាក់ដោយព្រះវិញ្ញាណថា ទុរ្ភិក្សដ៏ធ្ងន់ធ្ងររៀបនឹងកើតឡើងលើពិភពលោកទាំងមូល។ ការនេះបានកើតឡើងក្នុងរជ្ជកាលសេសារក្លូឌាសមែន។
ពាក្យ “ម្ដងទៀត” បញ្ជាក់អំពីការរើចេញរបស់អ្វីៗដែលត្រូវបានធ្វើឲ្យរញ្ជួយ នោះគឺអ្វីៗដែលត្រូវបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនចេះរញ្ជួយបាននៅសល់។