Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 21:10 - Khmer Christian Bible

10 រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ជន​ជាតិ​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ជន​ជាតិ​មួយ​ ហើយ​ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖“ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ ហើយ​នគរ​មួយ​ទាស់​នឹង​នគរ​មួយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ ហើយ​នគរ​១​ទាស់​នឹង​នគរ​១

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ៊ីសា​មាន​ប្រសាសន៍​ថែម​ទៀត​ថា៖ «ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត

សូមមើលជំពូក ចម្លង




លូកា 21:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​ជន​ជាតិ​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ជន​ជាតិ​មួយ​ ហើយ​ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ​ ​ព្រម​ទាំង​មាន​ការ​រញ្ជួយ​ដី​ច្រើន​កន្លែង​ និង​មាន​គ្រោះ​អត់​ឃ្លាន​ ទាំង​អស់​នេះ​ជា​ការ​ចាប់​ផ្ដើម​នៃ​ទុក្ខ​វេទនា​ដ៏​សម្បើម​ដូច​ស្ដ្រី​ហៀប​នឹង​សម្រាល​កូន​


ព្រមទាំង​មាន​ការ​រញ្ជួយដី​ធំៗ​ គ្រោះ​អត់ឃ្លាន​ និង​ជំងឺ​រាតត្បាត​នៅ​តាម​កន្លែង​ផ្សេងៗ​ ព្រមទាំង​មាន​ហេតុការណ៍​តក់ស្លុត​ និង​ទីសំគាល់​ធំៗ​ពី​លើ​មេឃ​ផង។​


ពេល​ណា​អ្នក​រាល់គ្នា​ឮ​អំពី​សង្គ្រាម​ និង​ចលាចល​ ចូរ​កុំ​ភ័យ​ខ្លាច​ឡើយ​ ព្រោះ​ការ​ទាំង​អស់​នេះ​ត្រូវតែ​កើត​ឡើង​ជា​មុន​ ប៉ុន្ដែ​មិន​ទាន់​ដល់​ទី​បញ្ចប់​ភ្លាម​ទេ»។​


ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ម្នាក់​ឈ្មោះ​អ័ក្កាបុស​បាន​ក្រោក​ឡើង​ ហើយ​ប្រកាស​ដោយ​ព្រះវិញ្ញាណ​ថា​ នឹង​មាន​អំណត់​មួយ​យ៉ាង​ធំ​កើត​នៅ​លើ​ផែនដី​ទាំង​មូល​ គ្រោះ​អត់​ឃ្លាន​នេះ​ក៏​កើតឡើង​មែន​ក្នុង​រាជ្យ​របស់​ព្រះចៅ​ក្លូឌាស។​


ពាក្យ​ថា​ ម្ដង​ទៀត​ បាន​បញ្ជាក់​ថា​ អ្វីៗ​ដែល​កក្រើក​នឹង​ត្រូវ​រើ​ចេញ​ គឺ​ជា​អ្វីៗ​ដែល​ត្រូវ​បាន​បង្កើត​មក​ ដើម្បី​ឲ្យ​អ្វីៗ​ដែល​មិន​កក្រើក​នឹង​នៅ​ស្ថិតស្ថេរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម