ជារៀងរាល់ឆ្នាំ ឪពុកម្ដាយរបស់ព្រះកុមារយេស៊ូវតែងតែធ្វើដំណើរទៅបុណ្យរំលងនៅយេរូសាឡិម។
លូកា 2:42 - ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះអង្គមានព្រះជន្មាយុដប់ពីរព្រះវស្សា ពួកគេក៏ឡើងទៅតាមទម្លាប់នៃពិធីបុណ្យ។ Khmer Christian Bible លុះព្រះយេស៊ូមានអាយុដប់ពីរឆ្នាំ ពួកគេក៏ឡើងទៅតាមទំនៀមទម្លាប់នៃពិធីបុណ្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គមានព្រះជន្មបានដប់ពីរព្រះវស្សា ពួកគេក៏នាំគ្នាឡើងទៅចូលរួមពិធីបុណ្យ តាមទំនៀមទម្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះទ្រង់មានព្រះជន្មបាន១២ឆ្នាំ នោះក៏នាំគ្នាឡើងទៅ តាមទំលាប់បុណ្យ អាល់គីតាប លុះដល់អ៊ីសាមានអាយុដប់ពីរឆ្នាំ ឪពុកម្តាយក៏នាំគាត់ឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។ |
ជារៀងរាល់ឆ្នាំ ឪពុកម្ដាយរបស់ព្រះកុមារយេស៊ូវតែងតែធ្វើដំណើរទៅបុណ្យរំលងនៅយេរូសាឡិម។
បន្ទាប់ពីថ្ងៃបុណ្យចប់សព្វគ្រប់ហើយ ពេលពួកគេកំពុងត្រឡប់ទៅវិញ ព្រះកុមារយេស៊ូវនៅតែគង់នៅយេរូសាឡិម ប៉ុន្តែឪពុកម្ដាយរបស់ព្រះអង្គមិនបានដឹងទេ។
ព្រះយេស៊ូវយាងមកដល់ណាសារ៉ែត ជាកន្លែងដែលព្រះអង្គធំដឹងក្ដី។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំតាមទម្លាប់របស់ព្រះអង្គ ហើយក្រោកឈរឡើងដើម្បីអានគម្ពីរ
នៅពេលព្រះយេស៊ូវយាងមកដល់កាលីឡេ អ្នកកាលីឡេក៏ទទួលព្រះអង្គ ដោយសារឃើញការទាំងអស់ដែលព្រះអង្គបានធ្វើនៅយេរូសាឡិមក្នុងអំឡុងពេលពិធីបុណ្យ ពីព្រោះពួកគេបានទៅពិធីបុណ្យនោះដែរ។