គឺមានទីក្រុងតូចមួយដែលមានប្រជាជនតិច ក៏មានស្ដេចដ៏ធំមកឯទីក្រុងនោះ ហើយឡោមព័ទ្ធវា ព្រមទាំងសង់របាំងដ៏ធំទាស់នឹងវា។
លូកា 19:43 - ព្រះគម្ពីរខ្មែរសាកល ដ្បិតនឹងមានថ្ងៃមកដល់អ្នក គឺថ្ងៃដែលពួកខ្មាំងសត្រូវរបស់អ្នកនឹងដាក់របាំងព័ទ្ធជុំវិញអ្នក ហើយឡោមព័ទ្ធអ្នកពីគ្រប់ទិសទី Khmer Christian Bible ដ្បិតនឹងមានថ្ងៃធ្លាក់មកលើអ្នក គឺនៅពេលនោះ ពួកសត្រូវរបស់អ្នកសង់របងចម្រឹងព័ទ្ធជុំវិញអ្នក ហើយស្ទាក់អ្នកគ្រប់ទិសទាំងអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវឯងគ្រប់ទិស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវគ្រប់ទិស អាល់គីតាប នៅពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស |
គឺមានទីក្រុងតូចមួយដែលមានប្រជាជនតិច ក៏មានស្ដេចដ៏ធំមកឯទីក្រុងនោះ ហើយឡោមព័ទ្ធវា ព្រមទាំងសង់របាំងដ៏ធំទាស់នឹងវា។
“ដោយហេតុនេះ ព្រះយេហូវ៉ាមានបន្ទូលអំពីស្ដេចអាស្ស៊ីរីដូច្នេះថា: ‘គេនឹងមិនចូលមកក្នុងទីក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលមកនៅមុខទីក្រុងនេះ ឬសង់របាំងឡោមព័ទ្ធទាស់នឹងទីនេះដែរ
ដូច្នេះ ធ្វើឲ្យស្ដេចខ្ញាល់ទ្រង់ក៏ចាត់កងទ័ពឲ្យទៅបំផ្លាញជីវិតឃាតករទាំងនោះ ហើយដុតទីក្រុងរបស់ពួកគេចោល។
ទាំងមានបន្ទូលថា៖“នៅថ្ងៃនេះ ប្រសិនបើអ្នក គឺខ្លួនអ្នកហើយ បានស្គាល់សេចក្ដីដែលនាំមកនូវសន្តិភាព... ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះត្រូវបានលាក់បាំងពីភ្នែករបស់អ្នកហើយ។