Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​ខ្មាំង​សត្រូវ​ឯង នឹង​ធ្វើ​បន្ទាយ​នៅ​ជុំ‌វិញ​ឯង ព្រម​ទាំង​ឡោម‌ព័ទ្ធ ហើយ​បិទ​ផ្លូវ​គ្រប់​ទិស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់​អ្នក គឺ​ថ្ងៃ​ដែល​ពួក​ខ្មាំងសត្រូវ​របស់អ្នក​នឹង​ដាក់​របាំង​ព័ទ្ធជុំវិញ​អ្នក ហើយ​ឡោមព័ទ្ធ​អ្នក​ពីគ្រប់ទិសទី

សូមមើលជំពូក ចម្លង

Khmer Christian Bible

43 ដ្បិត​នឹង​មាន​ថ្ងៃ​ធ្លាក់​មក​លើ​អ្នក​ គឺ​នៅ​ពេល​នោះ​ ពួក​សត្រូវ​របស់​អ្នក​សង់​របង​ចម្រឹង​ព័ទ្ធ​ជុំ​វិញ​អ្នក​ ហើយ​ស្ទាក់​អ្នក​គ្រប់​ទិស​ទាំង​អស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​ខ្មាំង​សត្រូវ​ឯង នឹង​ធ្វើ​បន្ទាយ​នៅ​ជុំ​វិញ​ឯង ព្រម​ទាំង​ឡោម‌ព័ទ្ធ ហើយ​បិទ​ផ្លូវ​ឯង​គ្រប់​ទិស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 នៅ​ពេល​ខាង​មុខ ខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស

សូមមើលជំពូក ចម្លង

អាល់គីតាប

43 នៅ​ពេល​ខាង​មុខ ខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស

សូមមើលជំពូក ចម្លង




លូកា 19:43
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មាន​ទី​ក្រុង​១​តូច ហើយ​មាន​មនុស្ស​តិច​ណាស់​ផង រួច​មាន​ស្តេច​ធំ​១​មក​ទាស់ ក៏​ឡោម‌ព័ទ្ធ​ហើយ​សង់​បន្ទាយ​យ៉ាង​ធំ​ច្បាំង​នឹង​ទី​ក្រុង​នោះ


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល ពី​ដំណើរ​ស្តេច​អាសស៊ើរ​ដូច្នេះ​ថា គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​នៅ​មុខ​ទី​ក្រុង​នេះ ឬ​ជីក​ស្នាម​ភ្លោះ​ច្បាំង​នឹង​ទី​នេះ​ដែរ


វា​នឹង​សំឡាប់​កូន​ស្រី​ឯង​ទាំង​ប៉ុន្មាន​ដោយ​ដាវ​នៅ​ឯ​ចំការ វា​នឹង​ធ្វើ​បន្ទាយ ហើយ​ជីក​ស្នាម​ភ្លោះ ព្រម​ទាំង​លើក​ខែល​ទាស់​នឹង​ឯង


រួច​នាំ​ទាហាន​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​វា ព្រម​ទាំង​សង់​ប៉ម ជីក​ស្នាម​ភ្លោះ តាំង​បន្ទាយ​ទាស់​នឹង​វា ហើយ​ធ្វើ​គ្រឿង​បុក​ទំលាយ​កំផែង​នៅ​ជុំវិញ​ផង


កាល​ស្តេច​បាន​ឮ នោះ​ទ្រង់​មាន​ព្រះ‌ទ័យ​ក្រេវ‌ក្រោធ ក៏​ចាត់​ទ័ព​ឲ្យ​ទៅ​បំផ្លាញ​ពួក​មនុស្ស​ដែល​សំឡាប់​គេ​នោះ ព្រម​ទាំង​ដុត​ទី​ក្រុង​របស់​គេ​ចោល​អស់


ឱ​ឯង ឯង​អើយ នៅ​ថ្ងៃ​របស់​ឯង​នេះ គួរ​ណាស់​តែ​ឯង​បាន​ស្គាល់​សេចក្ដី ដែល​សំរាប់​ឲ្យ​ឯង​បាន​សុខ‌សាន្ត​ទៅ​អេះ ប៉ុន្តែ​ឥឡូវ​នេះ សេចក្ដី​ទាំង​នោះ​បាន​កំបាំង​នឹង​ភ្នែក​ឯង​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម