Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:33 - ព្រះគម្ពីរខ្មែរសាកល

33 “ដោយហេតុនេះ ព្រះយេហូវ៉ា​មានបន្ទូល​អំពី​ស្ដេច​អាស្ស៊ីរី​ដូច្នេះ​ថា​: ‘គេ​នឹង​មិន​ចូលមក​ក្នុង​ទីក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​មកនៅមុខ​ទីក្រុងនេះ ឬ​សង់​របាំងឡោមព័ទ្ធ​ទាស់នឹង​ទីនេះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ស្តេច​អាស‌ស៊ើរ​ដូច្នេះ​ថា "គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​នៅ​មុខ​ទី​ក្រុង​នេះ ឬ​ជីក​ស្នាម​ភ្លោះ​ច្បាំង​នឹង​ទី​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ចំពោះ​ស្ដេច​ស្រុក​អាស្ស៊ីរី​វិញ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ស្ដេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ក៏​ប្រើ​ខែល និង​លើក​ដី​ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល ពី​ដំណើរ​ស្តេច​អាសស៊ើរ​ដូច្នេះ​ថា គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​នៅ​មុខ​ទី​ក្រុង​នេះ ឬ​ជីក​ស្នាម​ភ្លោះ​ច្បាំង​នឹង​ទី​នេះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ចំពោះ​ស្ដេច​ស្រុក​អាស្ស៊ីរី​វិញ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “ស្ដេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ក៏​ប្រើ​ខែល និង​លើក​ដី​ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 37:33
11 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ហើយ​! សូរគឹកកង​របស់​ប្រជាជាតិ​ទាំងឡាយ​ដែល​គ្រហឹម​ដូច​សមុទ្រ​គ្រហឹម​! សូរសន្ធឹក​របស់​ជាតិសាសន៍​នានា​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ខ្លាំងក្លា​!


នៅ​ពេល​ល្ងាច មើល៍! មាន​សេចក្ដីគួរឲ្យខ្លាច​! មុន​ពេលព្រឹក គ្មាន​ពួកគេ​ឡើយ​! នេះ​ហើយ​ជា​ចំណែក​របស់​អ្នកដែល​រឹបជាន់យក​ពី​យើង ជា​វាសនា​របស់​អ្នកដែល​ប្លន់យក​ពី​យើង​៕


ចូរ​រំពឹងមើល​ស៊ីយ៉ូន ជា​ទីក្រុង​សម្រាប់​ពិធីបុណ្យដែលមានកំណត់​របស់ពួកយើង​! ភ្នែក​របស់អ្នក​នឹង​ឃើញ​យេរូសាឡិម ជា​លំនៅ​ដ៏សុខដុមរមនា ជា​រោង​ដែល​នឹង​មិន​ត្រូវបានរើរុះ​; ស្នឹង​របស់វា​នឹង​មិន​ត្រូវបាន​ដកចេញ​ជារៀងរហូត ហើយក៏​គ្មាន​ខ្សែ​ណាមួយ​របស់វា​ត្រូវបាន​ផ្ដាច់​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម