ដូច្នេះ ព្រះអង្គមានបន្ទូលថានឹងបំផ្លាញពួកគាត់; ប្រសិនបើម៉ូសេអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គ មិនបានឈរនៅចន្លោះបាក់បែកនៅចំពោះព្រះអង្គ ដើម្បីបង្វែរសេចក្ដីក្រេវក្រោធរបស់ព្រះអង្គទេ ម្ល៉េះសមព្រះអង្គបានបំផ្លាញពួកគាត់ហើយ!
លូកា 13:8 - ព្រះគម្ពីរខ្មែរសាកល “ប៉ុន្តែអ្នកថែចម្ការនោះតបនឹងគាត់ថា: ‘លោកម្ចាស់ សូមលោកទុកវាមួយឆ្នាំនេះសិនទៅ ចាំខ្ញុំជីកដីជុំវិញ ហើយដាក់ជីមើល៍ Khmer Christian Bible ប៉ុន្ដែអ្នកនោះនិយាយតបទៅគាត់ថា លោកម្ចាស់ ទុកវាមួយឆ្នាំនេះសិនទៅ ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជីមើល៍ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកនោះឆ្លើយថា "សូមលោកទុកនៅមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដី ហើយដាក់ជី សាកមើល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកថែចម្ការឆ្លើយតបថា៖ “សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកនោះឆ្លើយថា សូមលោកទុកនៅ១ឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដី ហើយដាក់ជី លមើល អាល់គីតាប អ្នកថែចំការឆ្លើយតបថា៖ «សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញហើយដាក់ជី។ |
ដូច្នេះ ព្រះអង្គមានបន្ទូលថានឹងបំផ្លាញពួកគាត់; ប្រសិនបើម៉ូសេអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គ មិនបានឈរនៅចន្លោះបាក់បែកនៅចំពោះព្រះអង្គ ដើម្បីបង្វែរសេចក្ដីក្រេវក្រោធរបស់ព្រះអង្គទេ ម្ល៉េះសមព្រះអង្គបានបំផ្លាញពួកគាត់ហើយ!
ក៏និយាយនឹងអ្នកថែចម្ការថា: ‘មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផ្លែពីដើមល្វានេះ ប៉ុន្តែរកមិនបានអ្វីសោះ។ ចូរកាប់វាចោលទៅ! ទុកឲ្យវាបង្ខាតទាំងដីធ្វើអី?’។
វាមិនត្រូវនឹងដី ហើយក៏មិនត្រូវនឹងជីដែរ។ គេនឹងបោះវាចោលទៅខាងក្រៅ។ អ្នកដែលមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!”៕
បងប្អូនអើយ បំណងចិត្តរបស់ខ្ញុំ និងសេចក្ដីអធិស្ឋានទៅព្រះសម្រាប់ជនជាតិអ៊ីស្រាអែល គឺឲ្យពួកគេបានសង្គ្រោះ។
ដើម្បីខ្ញុំបានធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែនដោយប្រការណាមួយ ហើយបានសង្គ្រោះអ្នកខ្លះក្នុងពួកគេ។
ព្រះអម្ចាស់មិនមែនយឺតនឹងបំពេញសេចក្ដីសន្យារបស់ព្រះអង្គ ដូចដែលអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គអត់ធ្មត់នឹងអ្នករាល់គ្នា ដោយមិនសព្វព្រះហឫទ័យឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់មកដល់ការកែប្រែចិត្តវិញ។