Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 14:35 - ព្រះគម្ពីរខ្មែរសាកល

35 វា​មិន​ត្រូវ​នឹង​ដី ហើយក៏មិន​ត្រូវ​នឹងជី​ដែរ​។ គេ​នឹង​បោះ​វា​ចោល​ទៅ​ខាងក្រៅ​។ អ្នក​ដែល​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!”៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ឡើយ​ ទោះ​ជា​ប្រើ​សម្រាប់​ដី​ ឬ​ជី​ក៏​ដោយ​ គឺ​មាន​តែ​បោះ​ចោល​ទៅ​ក្រៅ។​ អ្នកណា​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 វា​គ្មាន​ប្រយោជន៍​សម្រាប់​ដី ឬ​សម្រាប់​ធ្វើ​ជីបាន​ទេ គេ​នឹង​បោះ​វា​ចោល​ទៅ​ក្រៅ។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 វា​គ្មាន​សារ​ប្រយោជន៍​អ្វី​ទៀត​ទេ ទោះ​បី​យក​ទៅ​លាយ​ដី ឬ​លាយ​ជី ក៏​មិន​កើត​ដែរ មាន​តែ​ចាក់​ចោល​ទៅ​ខាង​ក្រៅ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 គ្មាន​ប្រយោជន៍​ដល់​ដី​ឬ​ជី​ទេ គេ​នឹង​ចោល​ទៅ​ក្រៅ​វិញ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 វា​គ្មាន​សារ‌ប្រយោជន៍​អ្វី​ទៀត​ទេ ទោះ​បី​យក​ទៅ​លាយ​ដី ឬ​លាយ​ជី​ក៏​មិន​កើត​ដែរ មាន​តែ​ចាក់​ចោល​ទៅ​ខាង​ក្រៅ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារ​ណា​ចុះ!»។

សូមមើលជំពូក ចម្លង




លូកា 14:35
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​មាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ​!


អ្នក​ដែល​មាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ!”។


អ្នកណា​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!”។


“ប៉ុន្តែ​អ្នកថែចម្ការនោះ​តប​នឹង​គាត់​ថា​: ‘លោកម្ចាស់ សូម​លោក​ទុក​វា​មួយ​ឆ្នាំ​នេះ​សិន​ទៅ ចាំ​ខ្ញុំ​ជីក​ដី​ជុំវិញ ហើយ​ដាក់​ជី​មើល៍


រីឯ​គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ដី​ល្អ ពេល​ដុះឡើង វា​ក៏​បង្កើត​ផល​មួយជាមួយរយ”។ នៅពេល​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើងថា​៖“អ្នក​ដែល​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!”។


“ចូរ​អ្នករាល់គ្នា​ចងចាំ​ពាក្យ​ទាំងនេះ​ទុក​ក្នុង​ត្រចៀក​របស់អ្នករាល់គ្នា​ចុះ គឺ​កូនមនុស្ស​រៀបនឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស​ហើយ”។


ប្រសិនបើ​អ្នកណា​មិន​ស្ថិតនៅ​ក្នុង​ខ្ញុំ​ទេ អ្នកនោះ​ត្រូវ​បោះចោល​ទៅ​ខាងក្រៅ​ដូចជា​មែក ហើយ​ក្រៀមស្វិត​ទៅ​។ គេ​ប្រមូល​មែក​ទាំងនោះ​បោះ​ទៅក្នុង​ភ្លើង ហើយ​វា​ក៏​ឆេះ​។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! អ្នក​ដែល​មានជ័យជម្នះ នឹង​មិន​រងទុក្ខ​ពី​សេចក្ដីស្លាប់​ទីពីរ​សោះឡើយ’។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​ម៉ាណា​ដែល​លាក់ទុក​ដល់​អ្នកនោះ ​ព្រមទាំង​ឲ្យ​ដុំថ្ម​ស​មួយ​ដល់​អ្នកនោះ ហើយ​នៅលើ​ដុំថ្ម​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​ដែល​គ្មានអ្នកណា​ស្គាល់​ឡើយ លើកលែងតែ​អ្នក​ទទួល​ប៉ុណ្ណោះ’។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!’”៕


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ‍ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​ហូប​ពី​ដើមឈើ​នៃ​ជីវិត ដែល​មាន​នៅ​ស្ថានបរមសុខ​របស់​ព្រះ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម