ពួកសិស្សបានឮ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងនិយាយថា៖ “បើដូច្នេះ តើនរណាអាចទទួលការសង្គ្រោះបាន?”។
លូកា 13:23 - ព្រះគម្ពីរខ្មែរសាកល មានមនុស្សម្នាក់ទូលសួរព្រះអង្គថា៖ “ព្រះអម្ចាស់អើយ តើអ្នកដែលបានសង្គ្រោះ មានតិចទេឬ?”។ ព្រះយេស៊ូវមានបន្ទូលនឹងគេថា៖ Khmer Christian Bible រួចមានម្នាក់ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើអ្នកដែលបានសង្គ្រោះមានតិចណាស់ឬ?» ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សម្នាក់ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតិចតួចប៉ុណ្ណោះឬ?» តែព្រះអង្គមានព្រះបន្ទូលទៅគេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានម្នាក់ទូលសួរថា ព្រះអម្ចាស់អើយ តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី តែទ្រង់មានបន្ទូលទៅគេថា អាល់គីតាប មានបុរសម្នាក់សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! អ្នកដែលអុលឡោះសង្គ្រោះមានចំនួនតិចទេឬ?»។ អ៊ីសាប្រាប់វិញថា៖ |
ពួកសិស្សបានឮ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងនិយាយថា៖ “បើដូច្នេះ តើនរណាអាចទទួលការសង្គ្រោះបាន?”។
“ជាការពិត មនុស្សដែលត្រូវបានអញ្ជើញមានច្រើន ប៉ុន្តែមនុស្សដែលត្រូវបានជ្រើសរើសមានតិចទេ”។
ទ្វារដែលនាំទៅរកជីវិត តូចយ៉ាងណាហ្ន៎ ហើយផ្លូវនោះចង្អៀតយ៉ាងណាហ្ន៎!មានមនុស្សតិចទេដែលរកវាឃើញ។
ព្រះយេស៊ូវយាងកាត់តាមទីក្រុង និងភូមិនានា ទាំងបង្រៀនបណ្ដើរ បន្តធ្វើដំណើរទៅយេរូសាឡិមបណ្ដើរ។
“ចូរតស៊ូចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនព្យាយាមចូល ប៉ុន្តែនឹងមិនអាចចូលបានទេ។