លូកា 12:6 - ព្រះគម្ពីរខ្មែរសាកល តើគេមិនលក់ចាបប្រាំក្នុងតម្លៃពីរអាស្សារីយ៉ូនទេឬ? ប៉ុន្តែនៅចំពោះព្រះ គ្មានចាបណាមួយត្រូវបានភ្លេចឡើយ។ Khmer Christian Bible តើចាបប្រាំមិនមែនថ្លៃពីរសេនទេឬ? ប៉ុន្ដែគ្មានចាបណាមួយដែលព្រះជាម្ចាស់មើលរំលងឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគេមិនលក់ចាបប្រាំថ្លៃពីរកាក់ទេឬ? តែគ្មានចាបណាមួយដែលព្រះភ្លេចទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើគេមិនលក់ចាប៥ថ្លៃ២លុយទេឬអី តែគ្មានចាបណាមួយដែលព្រះទ្រង់ភ្លេចទេ អាល់គីតាប ធម្មតាគេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏អុលឡោះឥតភ្លេចចាបណាមួយសោះឡើយ។ |
តើគេមិនលក់ចាបពីរក្នុងតម្លៃមួយអាស្សារីយ៉ូនទេឬ? ប៉ុន្តែគ្មានចាបណាមួយធ្លាក់ដល់ដី ដោយគ្មានការយល់ព្រមពីព្រះបិតារបស់អ្នករាល់គ្នានោះឡើយ។
ចូរពិចារណាអំពីក្អែក វាមិនសាបព្រោះ មិនច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្តែព្រះទ្រង់ចិញ្ចឹមពួកវា។ ចុះអ្នករាល់គ្នាវិញ តើមានតម្លៃលើសជាងបក្សាបក្សីអម្បាលម៉ានទៅទៀត!
“ចូរពិចារណាអំពីរបៀបដែលផ្កាលីលីលូតលាស់ចុះ។ វាមិនធ្វើការនឿយហត់ ហើយក៏មិនត្បាញរវៃដែរ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនដែលប្រកបដោយសិរីរុងរឿងដ៏ប្រសើរបំផុត ក៏មិនបានតែងកាយដូចផ្កាមួយទងក្នុងចំណោមផ្កាទាំងនេះផង។