ព្រះនៃទូលបង្គំអើយ! ទូលបង្គំពេញចិត្តនឹងប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ! ក្រឹត្យវិន័យរបស់ព្រះអង្គនៅក្នុងចិត្តទូលបង្គំ”។
លូកា 12:50 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែខ្ញុំមានពិធីជ្រមុជទឹកមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំឈឺចាប់ណាស់ហ្ន៎ ទម្រាំតែការនោះបានសម្រេច! Khmer Christian Bible រីឯខ្ញុំវិញ មានពិធីជ្រមុជមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំត្រូវទទួលការឈឺចាប់បំផុត លុះត្រាតែពិធីនោះបានសម្រេច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែខ្ញុំត្រូវទទួលពិធីជ្រមុជមួយសិន ហើយខ្ញុំត្រូវចង្អៀតចង្អល់យ៉ាងណាទៅ ទម្រាំតែពិធីនោះបានសម្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំត្រូវទទួលពិធីជ្រមុជ ម្យ៉ាង។ ខ្ញុំតានតឹងក្នុងចិត្តក្រៃលែង ចង់តែឲ្យពិធីនោះបានសម្រេចឆាប់ៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែខ្ញុំត្រូវទទួលបុណ្យជ្រមុជ១សិន ហើយខ្ញុំត្រូវចង្អៀតចង្អល់យ៉ាងដូចម្តេចទៅហ្ន៎ ទំរាំតែបុណ្យនោះបានសំរេច អាល់គីតាប ខ្ញុំត្រូវទទួលពិធីជ្រមុជម្យ៉ាង។ ខ្ញុំតានតឹងក្នុងចិត្ដក្រៃលែង ចង់តែឲ្យពិធីនោះបានសម្រេចឆាប់ៗ។ |
ព្រះនៃទូលបង្គំអើយ! ទូលបង្គំពេញចិត្តនឹងប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ! ក្រឹត្យវិន័យរបស់ព្រះអង្គនៅក្នុងចិត្តទូលបង្គំ”។
“ខ្ញុំមកដើម្បីបោះភ្លើងទៅលើផែនដី ហើយខ្ញុំចង់ខ្លាំងណាស់ហ្ន៎ ឲ្យភ្លើងនោះបានឆេះរួចហើយ!
ព្រះយេស៊ូវមានបន្ទូលនឹងពេត្រុសថា៖“ចូរស៊កដាវទៅក្នុងស្រោមវិញទៅ។ តើមិនគួរឲ្យខ្ញុំផឹកពីពែងដែលព្រះបិតាបានប្រទានមកខ្ញុំទេឬ?”។
នៅពេលព្រះយេស៊ូវទទួលទឹកខ្មេះហើយ ក៏មានបន្ទូលថា៖“សម្រេចហើយ!”។ ព្រះអង្គក៏ឱនព្រះសិរ ហើយប្រគល់វិញ្ញាណរបស់ព្រះអង្គ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អាហាររបស់ខ្ញុំ គឺការដែលខ្ញុំប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក និងបង្ហើយការងាររបស់ព្រះអង្គ។
ប៉ុន្តែនៅពេលប្អូនៗរបស់ព្រះអង្គឡើងទៅពិធីបុណ្យនោះហើយ ព្រះអង្គក៏យាងឡើងទៅដែរ មិនមែនដោយបើកចំហទេ គឺដូចជាទៅដោយសម្ងាត់វិញ។
“ឥឡូវនេះ មើល៍! ខ្ញុំកំពុងធ្វើដំណើរទៅយេរូសាឡិម ដោយជាប់ចំណងពីព្រះវិញ្ញាណ។ ខ្ញុំមិនដឹងថានឹងជួបអ្វីនៅទីនោះទេ