លូកា 12:36 - ព្រះគម្ពីរខ្មែរសាកល គឺដូចជាមនុស្សដែលកំពុងរង់ចាំចៅហ្វាយរបស់ខ្លួនត្រឡប់មកពីពិធីមង្គលការវិញ ដើម្បីបានបើកទ្វារជូនលោកភ្លាម កាលណាលោកមកដល់ ហើយគោះទ្វារ។ Khmer Christian Bible គឺអ្នករាល់គ្នាគួរបែបដូចជាពួកមនុស្សកំពុងរង់ចាំចៅហ្វាយរបស់ខ្លួនត្រលប់មកពីពិធីមង្គលការវិញ ដើម្បីនៅពេលណាគាត់មកដល់ ហើយគោះទ្វារ នោះពួកគេអាចបើកជូនគាត់បានភ្លាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្សដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារ នោះគេបានបើកទ្វាឲ្យលោកភ្លាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រព្រឹត្តឲ្យបានដូចពួកអ្នកបម្រើ ដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្ស ដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារហៅ នោះឲ្យបានបើកឲ្យជា១រំពេច អាល់គីតាប ចូរប្រព្រឹត្ដឲ្យបានដូចពួកអ្នកបម្រើ ដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។ |
តាំងពីបុរាណមក មនុស្សមិនដែលឮ មិនដែលស្ដាប់ ភ្នែកក៏មិនដែលឃើញព្រះណាក្រៅពីព្រះអង្គដែលធ្វើការសម្រាប់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គនោះឡើយ។
មានពរហើយ បាវបម្រើទាំងនោះដែលចៅហ្វាយឃើញពួកគេប្រុងស្មារតី នៅពេលលោកមកដល់។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ចៅហ្វាយនឹងក្រវាត់ខ្លួន ហើយឲ្យពួកគេអង្គុយ រួចលោកនឹងមកបម្រើពួកគេវិញ។
ចូរឲ្យយើងអរសប្បាយ ត្រេកអរយ៉ាងខ្លាំង ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គ! ដ្បិតដល់មង្គលការរបស់កូនចៀមហើយ រីឯកូនក្រមុំរបស់ព្រះអង្គក៏ត្រៀមខ្លួនហើយដែរ។
មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ។ ប្រសិនបើអ្នកណាឮសំឡេងរបស់យើង ហើយបើកទ្វារ នោះយើងនឹងចូលទៅឯអ្នកនោះ ហើយហូបជាមួយអ្នកនោះ ហើយអ្នកនោះក៏ហូបជាមួយយើងដែរ។