ប្រាកដមែន មនុស្សដើរចុះឡើងដូចជាស្រមោល គេពិតជាជ្រួលច្របល់ ហើយឥតន័យដែរ; គេបង្គរទ្រព្យសម្បត្តិទុក ប៉ុន្តែមិនដឹងថា តើនរណានឹងប្រមូលយកទ្រព្យសម្បត្តិទាំងនោះឡើយ។
លូកា 12:26 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ប្រសិនបើអ្នកមិនអាចធ្វើការតូចបំផុតបានផង ចុះម្ដេចក៏បារម្ភអំពីការឯទៀតៗ? Khmer Christian Bible ដូច្នេះបើរឿងតូចតាចបំផុត អ្នករាល់គ្នាគ្មានសមត្ថភាពផង ចុះហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយពីរឿងផ្សេងទៀត? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើការតូចបំផុត ពុំអាចនឹងធ្វើបានទៅហើយ ចុះហេតុអ្វីបានជាចង់ខ្វល់ខ្វាយពីការឯទៀត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ បើអ្នករាល់គ្នាពុំអាចសម្រេចការដ៏តូចបំផុតនេះបានផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើការតូចបំផុត ពុំអាចនឹងធ្វើបានទៅហើយ នោះហេតុអ្វីបានជាចង់ខ្វល់ខ្វាយពីការឯទៀតធ្វើអី អាល់គីតាប ដូច្នេះ បើអ្នករាល់គ្នាពុំអាចសម្រេចការដ៏តូចបំផុតនេះបានផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។ |
ប្រាកដមែន មនុស្សដើរចុះឡើងដូចជាស្រមោល គេពិតជាជ្រួលច្របល់ ហើយឥតន័យដែរ; គេបង្គរទ្រព្យសម្បត្តិទុក ប៉ុន្តែមិនដឹងថា តើនរណានឹងប្រមូលយកទ្រព្យសម្បត្តិទាំងនោះឡើយ។
ចូរពិចារណាកិច្ចការរបស់ព្រះចុះ ដ្បិតតើនរណាអាចធ្វើឲ្យត្រង់បាន នូវអ្វីដែលព្រះអង្គបានធ្វើឲ្យវៀចទៅហើយ?
“ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំបារម្ភនឹងជីវិតរបស់អ្នកថា ត្រូវហូបអ្វី ឬផឹកអ្វីឡើយ; ហើយក៏កុំបារម្ភនឹងរូបកាយរបស់អ្នកថា ត្រូវស្លៀកពាក់អ្វីដែរ។ តើជីវិតមិនសំខាន់ជាងអាហារ ហើយរូបកាយមិនសំខាន់ជាងសម្លៀកបំពាក់ទេឬ?
ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាអាចបន្ថែមមួយខណៈពេលលើអាយុជីវិតរបស់ខ្លួនដោយការបារម្ភបាន?
“ចូរពិចារណាអំពីរបៀបដែលផ្កាលីលីលូតលាស់ចុះ។ វាមិនធ្វើការនឿយហត់ ហើយក៏មិនត្បាញរវៃដែរ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនដែលប្រកបដោយសិរីរុងរឿងដ៏ប្រសើរបំផុត ក៏មិនបានតែងកាយដូចផ្កាមួយទងក្នុងចំណោមផ្កាទាំងនេះផង។
ដូច្នេះ កុំស្វែងរកអ្វីដែលអ្នករាល់គ្នាត្រូវហូប និងត្រូវផឹកឡើយ ហើយក៏កុំព្រួយបារម្ភដែរ។
ចូរទម្លាក់គ្រប់ទាំងកង្វល់របស់អ្នករាល់គ្នាលើព្រះ ដ្បិតព្រះអង្គខ្វល់ព្រះហឫទ័យនឹងអ្នករាល់គ្នា។