ពេលនោះ ប្រជាជនមកជុំគ្នាកាន់តែច្រើនឡើងៗ ហើយព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលថា៖“ជំនាន់នេះជាជំនាន់ដ៏អាក្រក់គេទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់យ៉ូណាសប៉ុណ្ណោះ។
លូកា 11:16 - ព្រះគម្ពីរខ្មែរសាកល មានអ្នកខ្លះទៀតល្បងលព្រះយេស៊ូវ ដោយទាមទារពីព្រះអង្គនូវទីសម្គាល់មួយពីលើមេឃ។ Khmer Christian Bible អ្នកខ្លះទៀតល្បងលព្រះអង្គ ដោយរកទីសំគាល់នៃស្ថានសួគ៌ពីព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកខ្លះទៀតល្បងព្រះអង្គ ដោយសូមទីសម្គាល់មួយមកពីលើមេឃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឲ្យព្រះអង្គសម្តែងទីសម្គាល់មួយ បញ្ជាក់ថា ព្រះអង្គបានទទួលអំណាចមកពីព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកខ្លះទៀតល្បងទ្រង់ ដោយសូមទីសំគាល់១មកពីលើមេឃ អាល់គីតាប មានអ្នកខ្លះទៀតចង់ចាប់កំហុសអ៊ីសា ក៏សុំឲ្យអ៊ីសាសំដែងទីសំគាល់មួយ បញ្ជាក់ថា អ៊ីសាបានទទួលអំណាចមកពីអុលឡោះ។ |
ពេលនោះ ប្រជាជនមកជុំគ្នាកាន់តែច្រើនឡើងៗ ហើយព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលថា៖“ជំនាន់នេះជាជំនាន់ដ៏អាក្រក់គេទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់យ៉ូណាសប៉ុណ្ណោះ។
ពួកគេក៏ទូលសួរព្រះអង្គថា៖ “ចុះលោកធ្វើទីសម្គាល់អ្វី ដើម្បីឲ្យយើងខ្ញុំឃើញ ហើយជឿលោកបាន? តើលោកនឹងធ្វើអ្វី?
ពួកគេនិយាយល្បងលព្រះអង្គដូច្នេះ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូវវិញ ព្រះអង្គឱនចុះ ហើយចាប់ផ្ដើមសរសេរនៅលើដីដោយព្រះអង្គុលី។