Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 មាន​អ្នក​ខ្លះ​ទៀត​ចង់​ចាប់​កំហុស​ព្រះអង្គ ក៏​សូម​ឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់​មួយ បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​មក​ពី​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 មាន​អ្នក​ខ្លះទៀត​ល្បងល​ព្រះយេស៊ូវ ដោយ​ទាមទារ​ពី​ព្រះអង្គ​នូវ​ទីសម្គាល់​មួយ​ពី​លើមេឃ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 អ្នក​ខ្លះ​ទៀត​ល្បង​ល​ព្រះអង្គ​ ដោយ​រក​ទីសំគាល់​នៃ​ស្ថានសួគ៌​ពី​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 អ្នក​ខ្លះ​ទៀត​ល្បង​ព្រះ‌អង្គ ដោយ​សូម​ទី​សម្គាល់​មួយ​មក​ពី​លើ​មេឃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 អ្នក​ខ្លះ​ទៀត​ល្បង​ទ្រង់ ដោយ​សូម​ទី​សំគាល់​១​មក​ពី​លើ​មេឃ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 មាន​អ្នក​ខ្លះ​ទៀត​ចង់​ចាប់​កំហុស​អ៊ីសា ក៏​សុំ​ឲ្យ​អ៊ីសា​សំដែង​ទី​សំគាល់​មួយ បញ្ជាក់​ថា អ៊ីសា​បាន​ទទួល​អំណាច​មក​ពី​អុលឡោះ។

សូមមើលជំពូក ចម្លង




លូកា 11:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈ​នោះ មហា‌ជន​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​ចង់​ឃើញ​តែ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។


គេ​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ចការ​អ្វី​ខ្លះ?


ពួក​គេ​ទូល​ដូច្នេះ ដោយ​មាន​បំណង​រក​លេស​ចោទ​ប្រកាន់​ព្រះអង្គ។ ប៉ុន្តែ ព្រះ‌យេស៊ូ​ឱន​ព្រះ‌កាយ​ចុះ ហើយ​យក​ព្រះអង្គុលី​គូស‌វាស​លើ​ដី។


សាសន៍​យូដា​សុំ​មើល​ទី​សម្គាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្ដុតាង​តាម​ប្រាជ្ញា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម